គណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិ ត្រៀមច្របាច់បញ្ចូលគ្នាជាថ្មី

 

(ភ្នំពេញ)៖ តាមសេចក្តីប្រកាសរបស់គណបក្សខ្មែររួបរួមជាតិ បានអោយដឹងថា គណបក្សហ្វ៊ុនស៊ិនប៉ិច របស់សម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ និងគណបក្សខ្មែររួបរួមជាតិរបស់លោក ញឹក ប៊ុនឆៃ កំពុងត្រៀមច្របាច់បញ្ចូលគ្នាជាថ្មីម្តងទៀតនាពេលខាងមុខនេះ។

សេចក្តីប្រកាសរបស់គណបក្សខ្មែររួបរួមជាតិ បានអោយដឹងថា «គណបក្សនឹងធ្វើសមាជវិសាមញ្ញ នៅពេលឆាប់ៗខាងមុខនេះ ដើម្បីធ្វើកំណែទម្រង់រចនាសម្ព័ន្ធ ដឹកនាំគណបក្សមុនពេលធ្វើសមាជរួមបញ្ចូលគ្នា រវាងគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សខ្មែររួបរួមជាតិឲ្យទៅជាគណបក្សតែមួយ និងប្រព្រឹត្តិទៅនាពេលសមស្របណាមួយ»

គណបក្សរាជានិយមទាំងពីរ ពោល គឺលោក ញឹក ប៊ុនឆៃ និងសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ បានបែកបាក់គ្នាជាច្រើនលើកច្រើនសារ។ បន្ទាប់ពីការបែកបាក់អស់រយៈពេលប្រមាណ ៩ឆ្នាំមកហើយនោះ កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៥ លោក ញឹក ប៊ុនឆៃ និងសម្តេចក្រុមព្រះ បានធ្វើការបង្រួបបង្រួមគ្នាជាថ្មី និងបានយាងសម្តេចក្រុមព្រះ មកគង់ប្រថាប់ជាព្រះប្រធានបក្សហ៊្វុនស៊ិនប៉ិច។

បន្ទាប់ពីបានរួបរួមអស់រយៈពេលជាង ១ឆ្នាំ នៅឆ្នាំ២០១៦ គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏បានបែកបាក់គ្នាម្តងទៀត ដោយលោក ញឹក ប៊ុនឆៃ បានចេញទៅបង្កើតគណបក្សថ្មីមួយ នោះគឺគណបក្សខ្មែររួបរួមជាតិ ដោយអះអាងថា មូលហេតុមកពីការដឹកនាំរបស់សម្តេចក្រុមព្រះមិនមានការរីកចម្រើន៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds