កូរ៉េបង្កើនកម្ចីឲ្យកម្ពុជាអាចខ្ចីបានដល់៧០០លានដុល្លារ
(ភ្នំពេញ)៖ ថ្លែងក្នុងជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ កាង ឃ្យុង-វ៉ា (Kang Kyung-wha) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ ឯកឧត្ដម ប្រាក់ សុខុន បានអោយដឹងថា សម្រាប់ការរួមចំណែកដល់ការអភិវឌ្ឍនៅក្នុងវិស័យហេដ្ឋារចនាសម្ព័ន្ធ សាធារណរដ្ឋកូរ៉េ បានបង្កើនកម្ចីសម្បទានពី៣៥០ លានដុល្លារ អាមេរិក ដល់៧០០លានដុល្លារអាម៉េរិកសម្រាប់ឆ្នាំ២០១៩-២០២៣។
ប្រមុខការទូតកម្ពុជា និងសាធារណរដ្ឋកូរ៉េ បានគូសបញ្ជាក់ពីការជំរុញកិច្ចសហប្រតិបត្តិកា ររវាងប្រទេសទាំងពីរឱ្យកាន់តែប្រសើរឡើងថែមទៀត។ នេះបើតាមការឲ្យដឹងក្នុងជំនួបរវាង ឯកឧត្ដម ប្រាក់ សុខុន បានជួបពិភាក្សាទ្វេភាគីជាមួយលោកជំទាវ កាង ឃ្យុង-វ៉ា (Kang Kyung-wha) រដ្ឋមន្រ្តីការបរទេសនៃសាធារណរដ្ឋកូរ៉េ កាលពីរសៀលថ្ងៃទី២៥ ខែ វិច្ឆិកា ឆ្នាំ២០១៩។ នៅចុងបញ្ចប់នៃជំនួបនេះ រដ្ឋមន្រ្តីការបរទេសទាំងពីរបាន ចុះហត្ថលេខាលើឯកសារចំនួន ៥ផងដែរ។
ឯកសារសំខាន់ៗទាំង៥ រួមមាន៖
១. កិច្ចព្រមព្រៀងស្តីពីការលុបបំបាត់ការយកពន្ធត្រួតគ្នា និងពន្ធលើប្រាក់ចំណូល និងការបង្ការការគេច វេសពន្ធ និងការចៀសវាងពន្ធ។
២. សន្ធិសញ្ញាស្តីពីការជួយគ្នាទៅវិញទៅមកផ្នែកច្បាប់ក្នុងវិស័យព្រហ្មទណ្ឌ។
៣. អនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម។
៤. អនុស្សារណៈយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើ វិស័យបច្ចេកវិទ្យាគមនាគមន៍ និង ព័ត៌មាន ។
៥. សេចក្តីថ្លែងការណ៍រួមស្តីពីការ ចាប់ផ្តើមការសិក្សារួមគ្នាលើ លទ្ធភាព បង្កើត កិច្ច ព្រម ពាណិជ្ជកម្មសេរី កម្ពុជា-សាធារណរដ្ឋកូរ៉េ។
គួរជម្រាបថា ឯកឧត្តម ប្រាក់ សុខុន បាន ដឹក នាំ គណៈប្រតិភូ ជាន់ ខ្ពស់ អញ្ជើញ ទៅ ចូល រួម កិច្ច ប្រជុំកំពូល រំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សាធារណរដ្ឋកូរ៉េ និងកិច្ចប្រជុំកំពូលមេគង្គ-សា ធារណ រដ្ឋ កូរ៉េលើក ទី១ ដែលប្រព្រឹត្តទៅ ពី ថ្ងៃ ទី ២៤-២៧ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងប៊ូសាន សាធារណរដ្ឋកូរ៉េ៕