សម្លាប់ប្រពន្ធ រួចចងកសម្លាប់ខ្លួនតាមក្រោយ ចោលកូនតូច៣នាក់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ៖ ស្ត្រីជាអាជីវករលក់សាច់ជ្រូកម្នាក់ដែលជាប្រពន្ធ ដេកស្លាប់ក្នុងបន្ទប់ឡៅតឿដោយសារបុរសជាប្តីសម្លាប់ រួចប្តីរត់ទៅចងកសម្លាប់ខ្លួនតាមក្រោយ បន្សល់ទុកឲ្យកូនប្រុសតូចៗ៣នាក់ ក្លាយជាក្មេងកំព្រា។ ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ចំណុចបុរី «លឹមឈាងហាក់» ផ្ទះលេខ៣៦ D៤៤ ផ្លូវ១២៨K៤ ភូមិត្រពាំងក្រសាំង សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិសែនជ័យ រាជធានីភ្នំពេញ។

ប្រភពពីមន្ត្រីនគរបាលមូលដ្ឋាន បានឲ្យដឹងថា សពស្ត្រីជាប្រពន្ធឈ្មោះ ឡាង សៅលី អាយុ៤១ឆ្នាំ អាជីវករ លក់សាច់ជ្រូក មានទីលំនៅផ្ទះកើតហេតុ មានស្រុកកំណើត នៅខេត្តបាត់ដំបង។ ចំណែកប្តីឈ្មោះ យុះ រាជ វណ្ណទូច អាយុ៤០ឆ្នាំជាង មុខរបរកាប់ជ្រូក ហើយគ្រួសារខាងលើ មានកូនចំនួន៣នាក់ក្នុងបន្ទុក។

ប្រភពពីកូនជនរងគ្រោះ បានឲ្យដឹងថា ឪពុក និងម្តាយរបស់គេតែងតែឈ្លោះគ្នា និងវាយតប់ម្តាយ ជាច្រើនលើកច្រើនសារថែមទៀតផង។ លុះវេលាម៉ោង១២រំលងអធ្រាត្រ ចូលថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈដែលស្ត្រីជាប្រពន្ធមិនស្រួលខ្លួន បុរសជាប្តីចូលមកដល់ផ្ទះ ឈ្លោះប្រកែកគ្នា រឿងលុយកាក់ជំពាក់គេ ហើយប្តីវាយតប់ប្រពន្ធរួចក៏ស្ងាត់ទៅវិញ។

ប្រភពបានបន្តថា ខណៈនោះបុរសជាប្តីក៏បានជិះម៉ូតូចេញទៅបាត់តែម្តង ថែមទាំងកូនៗទាក់ទងក៏មិនតាមទូរស័ព្ទក៏មិនចូលបន្ទប់ក៏ជាប់ដាគន្លឹះ រហូតដល់ព្រឹកឡើង សាច់ញាតិបងប្អូនក៏ទៅគោះទ្វារបន្តែមិនព្រមបើកទាល់តែសោះ។ ដោយមានការសង្ស័យកូនៗក៏នាំគ្នាសម្រេចទម្លុះទ្វារចូលទៅ ស្រាប់តែឃើញ ស្ត្រីខាងលើបានស្លាប់ម្នាក់ឯងនៅលើបន្ទប់ឡៅតឿ។

ដោយបាត់មិនឃើញបុរសជាប្តី ភ្លាមៗនោះបងប្អូនសាច់ញាតិបានរាយការណ៍ទៅកាន់ សមត្ថកិច្ចមូលដ្ឋានចុះមកកាន់ទីតាំងកើតហេតុ។ ស្រាប់តែគេប្រទះឃើញបុរសជាប្តី ចងកស្លាប នៅជាប់ចម្រឹងដែកខាងក្រោយផ្ទះ របស់គាត់មួយល្វែងទៀតនៅក្បែរនោះ បង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ។

ក្រោយកើតហេតុឆ្លងកាត់ក្រោមការពិនិត្យរបស់ក្រុមមន្ត្រីជំនាញរាជធានីភ្នំពេញធ្វើកោសល្យវិច្ច័យ តាមការសន្និដ្ឋានលោកវេជ្ជបណ្ឌិត នង សុវណ្ណារ័ត្ន ជនរងគ្រោះ ឡាង សៅលី ជាប្រពន្ធស្លាប់ដោយអំពើឃាតកម្ម ដោយថប់ដង្ហើមស្លាប់ ចំណែកបុរសជាប្តីឈ្មោះ យុះរាជ វណ្ណទូច បានស្លាប់ដោយចងកសម្លាប់ខ្លួនឯង៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open