សាលាដំបូងក្រុងភ្នំពេញ បំភ្លឺពីករណីចោរឆក់ឈ្មោះ «តាំង សារ៉ារិទ្ធិ» ក្រោយរិះគន់ថា ឆក់ជាង២០លើកតែជាប់ពន្ធនាគារតែ១ខែ

(ភ្នំពេញ)៖ បន្ទាប់ពីមានការរិះគន់ពីបណ្តាញសារព័ត៌មាន និងបណ្តាញសង្គមចោទថា «ចោរឆក់ជាង២០លើកតែជាប់ពន្ធនាគារតែ១ខែ» អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ បានចេញសេចក្តីប្រកាសព័ត៌មានបំភ្លឺ ពាក់ព័ន្ធនឹងចំណាត់ការរបស់តុលាការ ចំពោះជនសង្ស័យដែលជាចោរឆក់ «តាំង សារ៉ារិទ្ធិ» ។

ក្នុងសេចក្តីបំភ្លឺរបស់ខ្លួន អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ មានការសោកស្តាយយ៉ាងខ្លាំង ចំពោះការផ្សព្វផ្សាយឃ្លឹបវីដេអូចោទប្រកាន់នោះ និងមានកិត្តិយសជម្រាបជូនសាធារណជន មេត្តាជ្រាបពីអង្គហេតុដូចតទៅ៖

«កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានទទួលចាត់ការលើសំណុំរឿងព្រហ្មទណ្ឌលេខ ៨៥១ ចុះថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០១៨ ដែលមានជនជាប់ចោទឈ្មោះ តាំង សារ៉ារិទ្ធិ ភេទប្រុស អាយុ១៤ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ថ្ងៃខែឆ្នាំកំណើត ២៤-០៤-២០០៣ ពីបទ «លួច និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត» ដែលប្រព្រឹត្តនៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០១៨ នៅត្រង់ចំនុចផ្លូវរថភ្លើង មុំត្រឡោកបែក សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលត្រូវបានសមត្ថកិច្ចកងរាជអាវុធហត្ថចាប់ឃាត់ខ្លួន ព្រមទាំងបានដកហូតអាវុធខ្លីចំនួន ០១ដើម ម៉ាកឡុក១៧ ពណ៌ខ្មៅ (បាញ់គ្រាប់បាដាង)។

ខាងក្រោមនេះជាសេចក្តីបំភ្លឺរបស់អ្នកនាំពាក្យសាលាដំបូង និងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ៖

 

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds