លោក ឃួង ស្រេង សម្រេចបិទទីតាំងអគារ « Gold Tower42»ក្រោយដែកធ្លាក់លើឡានពលរដ្ឋ

 

ភ្នំពេញ៖ ក្រោយពីរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ម៉ាសឺដេស ពាក់ស្លាកលេខ ភ្នំពេញ 2BC-7788 ​ត្រូវបានដែក នៅអាគារ Gold Tower42 ​ (ហៅអាគារ៤២ជាន់) ធ្លាក់ចំបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ នោះ ពេលនេះ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាជំហ៊ានដំបូងបានសម្រេចបិទទីតាំង អគារ « Gold Tower42» (ហៅអគារ៤២ជាន់) នេះហើយ ។ នេះបើយោងតាមការបញ្ជាក់​របស់ លោក ម៉េត មាសភក្តី អ្នកនាំពាក្យសាលារាជធានីភ្នំពេញថ្លែងប្រាប់កាសែតក្នុងស្រុកនៅរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ។

លោកថា ខណៈដែលមន្ត្រីជំនាញខាងខណ្ឌ និងរាជធានី កំពុងតែចុះទៅទីតាំងកើតហេតុជាបន្តបន្ទាប់ ដើម្បីអនុវត្តន៍គោលការណ៍នេះ។

សូមបញ្ជាក់ថា នៅរសៀល ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះមានការភ្ញាក់ផ្អើលឡើងសារជាថ្មីទៀតហើយ ក្រោយពីរថយន្តស៊េរីទំនើបមួយគ្រឿងម៉ាក ម៉ាសឺដេស ពាក់ស្លាកលេខ ភ្នំពេញ 2BC-7788 ​ត្រូវបានដែក នៅអាគារ Gold Tower42 ​ (ហៅអាគារ៤២ជាន់) ធ្លាក់ចំបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ តែសំណាងណាស់ ដែលគ្មានមនុស្សរងគ្រោះថ្នាក់នោះឡើយ។

គួររំលឹកថា អគារ៤២ជាន់នេះ ធ្លាក់កើតរឿងជាច្រើនដងមកហើយ តែងតែបង្កគ្រោះថ្នាក់ ធ្លាក់ដែកមកលើរថយន្តរបស់ប្រជាពលរដ្ឋ ជាញឹកញាប់ តែអាគារនេះ ហាក់បីដូចជាបន្តសាងសង់បាន និងបណ្តោយឲ្យកើតរឿងមកលើប្រជាពលរដ្ឋជាច្រើនលើកជាច្រើនសារ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds