កម្ពុជា-ថៃ ប្តេជ្ញា ទប់ស្កាត់បង្រ្កាបបទល្មើសនៅតាមព្រំដែនប្រទេសទាំងពីរ
(បាត់ដំបង)៖ នៅរសៀលថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ ប្រតិភូរដ្ឋបាលខេត្តបាត់ដំបង និងរដ្ឋបាលរដ្ឋបាលខេត្តច័ន្ទបុរីប្រទេសថៃ បើកកិច្ចប្រជុំពង្រឹងទំនាក់ទំនងសហកិច្ចប្រតិបត្តិការ បង្រ្កាបបទល្មើសនៅតាមព្រំដែននៃប្រទេសទាំងពីរ។
លោក ងួន រតនៈ បានថ្លែងថា កិច្ចប្រជុំពង្រឹងទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងខេត្តជាប់ព្រំដែន នៃប្រទេសទាំងពីរ នៅសាលាខេត្តច័ន្ទបុរីនេះ ដើម្បីរួមគ្នាការពារ សុខសុវត្ថិភាពទប់ស្កាត់ បង្រ្កាបបទល្មើស ជួញដូរគ្រឿងញៀន និងពលករឆ្លងដែនខុសច្បាប់ ។
អភិបាលខេត្តបាត់ដំបង បានជម្រាបជូនលោកអភិបាលខេត្តច័ន្ទបុរីថា ខេត្តយើងទាំងពីរត្រូវទំនងល្អជាមួយគ្នា ជាពិសេសទំនាក់ទំនងល្អ នៅតាមច្រកទ្វារព្រំដែនអត្តរជាតិដូង និងច្រកបានឡែមខេត្តច័ន្ទបុរី ដែលបានទំនាក់ទំនងជាមួយកន្លងមក និងបន្តកិច្ចសហប្រតិបត្តិការល្អបន្ថែមទៀត។
ក្នុងឱកាសនោះដែរលោក ងួន រតនៈ ក៏បានសំណូមពរដល់ភាគីថៃ បន្តបង្កើតសាមគ្គីភាព មិត្តភាព តាមរយៈក្រុមកីឡាជិះកង់រវាងខេត្តទាំងពីរ នាខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ៕