សម្តេចតេជោ បង្ហើបឱ្យដឹងថា ខេត្តស្វាយរៀង ក៏មានប្រេងកាតផងដែរ
ភ្នំពេញ៖ ក្នុងពិធី ប្រគល់សញ្ញាបត្រដល់និស្សិតសាកលវិទ្យាល័យធនធានមនុស្ស នៅថ្ងៃទី១៨ ខែវិច្ឆិកានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបង្ហើបឱ្យដឹងថា ក្នុងបាតដីគោករបស់កម្ពុជា ក៏មានប្រេងកាតផងដែរ។ ទោះជាមិនបានបញ្ជាក់ទីតាំងជាក់លាក់ តែសម្តចបង្ហើបឱ្យដឹងថា មាននៅខេត្តស្វាយរៀង។
ចំពោះការកំណត់កាលបរិច្ឆេទពិតប្រាកដ នៃតំណក់ប្រេងលើកដំបូងរបស់កម្ពុជា សម្តចតេជោ មិនទាន់កំណត់នៅឡើយទេ ព្រោះមិនចង់ឱ្យមានកំហុស ដូចកាលពីឆ្នាំ២០១២ ប៉ុន្តែ សម្តេចតេជោ បានអះអាងថា នឹងចេញក្នុងឆ្នាំ២០២០ ក្នុងនោះ រាជរដ្ឋាភិបាល កំពុងធ្វើការងារជាមួយក្រុមហ៊ុន ដែលកំពុងតែកសាងយ៉ាងមមាញឹក សម្រាប់ការបូមប្រេងដំបូងរបស់កម្ពុជា។
ជាមួយគ្នានេះដែរ សម្តេច ក៏បានធ្វើការស្តីបន្ទោសចំពោះការរៀបចំសិក្ខាសាលាដែលនិយាយពីការចាយលុយប្រេងកាត នៅថ្ងៃខាងមុខ ទាំងមិនទាន់ដឹងច្បាស់ពី កាលបរិច្ឆេទពិតប្រាកដនៃការទទួលតំណក់ប្រេងដំបូងរបស់កម្ពុជានៅឡើយ។ មិនទាន់រកប្រេងបានផង ពិភាក្សារឿងចាយលុយប្រេង។ ធ្វើសិក្ខាសាលាមិនចេះតិច ទាល់តែខ្ញុំស្តីឱ្យ! គ្រាន់តែចាយលុយអីក៏ពិបាកម្ល៉េះ អារកលុយ តើដែល ពិបាក!»៕