លោក ពេជ្រ ស្រស់ ប្រតិកម្មទៅហ្នឹង VOD ដែលដកស្រង់សម្តីលោកខុសការពិត
បន្ទាប់ពី VOD បានស្រង់សម្តីសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះយោបល់លោក ពេជ្រ ស្រស់ ខុសលើបញ្ហាEBA ប្រធានប្រតិភូបក្សយុវជនកម្ពុជាប្រតិកម្មទៅហ្នឹងការដកស្រងសម្តីលោកពីសំណាក់កាសែតក្នុងស្រុកមួយនេះ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា សរសេរនៅក្នុងទំព័រហ្វេសបុក នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកានៅថា ខ្ញុំមិនយល់ពីអ្នកសារព័ត៌មានអាជីពឬមិនអាជីពស្អីនោះទេ ប៉ុន្តែខ្ញុំ
ឆ្ងល់ថាកាលពីព្រឹកមិញ VOD បានខលមកសួរខ្ញុំរឿង EBA ដែលចំណាយពេលប្រហែលជិត២០នាទី ស្រាប់តែយកមកចុះផ្សាយតែពាក្យប៉ុន្មានម៉ាត់នឹងមិនគ្រប់ជ្រុងជ្រោយ អាចធ្វើឲ្យមហាជនយល់ច្រឡំខុសមកលើខ្ញុំទៀត។
ប្រមុខបក្សរូបនេះបន្ថែមថា ខ្ញុំបាននិយាយជាច្រើនរឿងEBA នឹងថែមទាំងផ្តល់ជាគន្លិះឲ្យរដ្ឋាភិបាលកម្ពុជា ព្រមទាំងអ្នកការទូត នៃអ៉ឺរ៉ុបធ្វើការជជែកគ្នា លើគោលការច្បាប់នឹងស្មើភាព ដើម្បីរក្សាEBA ហើយខ្ញុំក៏សម្តែងការសោកស្តាយដែរ បើEBA ត្រូវបានកាត់ផ្តាច់ពិតមែន។
អ្នកនយោបាយវ័យក្មេងរូបបន្ថែមថា ប៉ុន្តែបើការកាត់ផ្តាច់ដោយសារតែរឿងនយោបាយគឺខ្ញុំកាន់តែសោកស្តាយថែមទៀតដោយអ្នករងផលប៉ះពាល់ គឺនឹងមកពីគ្រប់និន្នាការនយោបាយទាំងអស់ សរុបសេចក្តីមកគឺខ្ញុំនិយាយច្រើនទៀត ក៏ប៉ុន្តែ
មិនគួរណាភ្នាក់ងារVODច្បិចយកសម្តីខ្ញុំតែ២ទៅ៣ម៉ាត់មកចុះផ្សាយអាចធ្វើឲ្យមហាជនគិតខុសមកលើទស្សនៈរបស់ខ្ញុំជុំវិញការដក EBAចេញពីកម្ពុជា។
លោកថា ក្នុងន័យនេះ នាថ្ងៃក្រោយ គឺ ខ្ញុំមិនគួរសហការណ៍ជាមួយ VOD ទៀតទេ ពីព្រោះគេចុះផ្សាយទៅតាមចិត្តរបស់គេ ដោយមិនគិតពីការប៉ះពាល់ដល់តម្លៃថ្លៃថ្នូររបស់អ្នកឆ្លើយយ៉ាងដូច្នេះនេះ។
សូមជម្រាប់ជូនផងដែរថា នៅល្ងាចថ្ងៃទី១៣ ខែវិច្ឆិកានេះ VOD បានដកស្រង់សម្តីរបស់លោក ពេជ្រ ស្រស់ លើកឡើងជំវិញបញ្ហា EBA ថាលោកមិនមានគម្រោងលើកយកបញ្ហាការព្រមានដកប្រព័ន្ធអនុគ្រោះពន្ធទៅជជែកជាមួយរដ្ឋាភិបាលនោះទេ។ ការទាមទាររបស់សហភាពអឺរ៉ុបជារឿងនយោបាយ និងជាការរំលោភអធិបតេយ្យភាពកម្ពុជា ដែលហៅថា ខុសទៅនឹងច្បាប់អន្តរជាតិ។
«ខ្ញុំមើលឃើញលក្ខខណ្ឌស្មើនឹងបញ្ជារដ្ឋាភិបាលមួយហើយ ក្នុងនាមខ្លួនជាអង្គការពិភពលោកមកបញ្ជារដ្ឋាភិបាលមួយដែលមានអធិបតេយ្យភាព វាមិនសមរម្យ វាខុសច្បាប់អន្តរជាតិ៕