លោក ពេជ្រ ស្រស់ ថា ការរួបរួមគ្នាកសាងប្រទេសជាតិ គឺមិនមែនជារឿងអាក្រក់នោះទេ
សារនយោបាយមិនត្រូវមានគណបក្សណាប្រកាសពីគោលជំហនៃការរូបរួមគ្នានៅក្នុងឱកាសដែលកម្ពុជាកំពុងតែសប្បាយព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ ដោយឡែកអ្នកនយោបាយវ័យក្មេងម្នាក់ប្រកាសពីគោលជំហរបក្សខ្លួន ដែលចង់រូបរួមគ្នា ដើម្បីអភិវឌ្ឍន៍ជាតិ ។
លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា សរសេរនៅក្នុងទំព័រហ្វេសបុកជាមួយរូបភាពជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុន សែន នឹងសមាជិកឧត្តមក្រុមប្រឹក្សាពិគ្រោះ នឹងផ្តល់យោបល់មួយចំនួនទៀតបានអោយដឹងថា ការរួបរួមគ្នាកសាងប្រទេសជាតិ គឺមិនមែនជារឿងអាក្រក់នោះទេ ។
លោកពេជ្រ ស្រស់ បន្ថែមថា ប៉ុន្តែបើរករឿងគ្នាមិនឈប់ឈរធ្វើឲ្យជាតិរលាយទើបជារឿងអាក្រក់ ហើយការធ្វើការរួមគ្នា ដើម្បីប្រយោជន៍ជាតិនិងប្រយោជន៍ពលរដ្ឋ គឺមិនមានន័យថា
ជាបក្សសម្ព័ន្ធនោះដែរ ដោយឈរលើទសន្សនៈខុសគ្នា បក្សខុសគ្នា ។
ប្រមុខបក្សរូបនៅបន្តថា ក៏ប៉ុន្តែគោលដៅនោះ គឺផ្តោតលើការអភិវឌ្ឍនិងជួយម្ចាស់ឆ្នោតទៅតាមវិធីខុសៗគ្នា ដូច្នេះសូមកុលបុត្រខ្មែរគ្រប់ៗ រូបភ្ញាក់ឡើង ដើម្បី កសាងកម្ពុជាឲ្យរីកចំរើនបន្ថែមទៀត ហើយមានតែការរួមគ្នាជាធ្លុងមួយប៉ុណ្ណោះ ទើបខ្មែរយើងខ្លាំង៕