អូស្រ្តាលី ការសំរេចរបស់តុលាការក្រុងភ្នំពេញ រឿង លោក កឹម សុខា ជាការអភិវឌ្ឍន៍ជាវិជ្ជមានមួយទៀត
បន្ទាប់ពីឯកអគ្គរាជទូតអូស្រ្តាលី បានជួបជាមួយ លោក កឹម សុខា នៅថ្ងៃនេះដើម្បីពិភាក្សាអំពីស្ថានភាពរបស់គាត់ នៅរសៀលថ្ងៃទី១២ ខែវិច្ឆិការនេះ អូស្រ្តាលីទទួលស្គាល់សេចក្តីសំរេចរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១០ ខែវិច្ឆិកា លើករណីប្រធានអតីតគណបក្សសង្គ្រោះជាតិ។
ក្នុងសេចក្តីថ្លែងការណ៍របស់ទូតអូស្ត្រាលី បានអោយដឹងថា អូស្រ្តាលីទទួលស្គាល់សេចក្តីសំរេចរបស់សាលាដំបូងរាជធានីភ្នំពេញនៅថ្ងៃទី ១០ ខែវិច្ឆិកា ដើម្បីដកការរឹតត្បិតមួយ ក្នុងការដាក់អោយនៅក្រៅឃុំរបស់លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដោយអនុញ្ញាតឱ្យគាត់ចាកចេញពីផ្ទះរបស់គាត់ ហើយអាចធ្វើដំណើរនៅក្នុងប្រទេសកម្ពុជា។ នេះគឺជាការអភិវឌ្ឍន៍ជាវិជ្ជមានមួយផងដែរ។
ទោះបីជាយ៉ាងណាគាត់នៅតែស្ថិតនៅក្រោមការឃ្លាំមើលរបស់តុលាការ និងមិនអាចចូលរួមក្នុងសកម្មភាពនយោបាយក្នុងកំឡុងពេលរង់ចាំការកាត់ក្តី។ យើងជំរុញរដ្ឋាភិបាលឱ្យមានដំណើរការឆ្ពោះទៅរកដំណោះស្រាយនៃករណីនេះដោយយុត្តិធម៌ និងឆាប់រហ័ស។ក្នុងកំឡុងពេលរង់ចាំការកាត់ក្តី។ យើងជំរុញរដ្ឋាភិបាលឱ្យមានដំណើរការឆ្ពោះទៅរកដំណោះស្រាយនៃករណីនេះដោយយុត្តិធម៌ និងឆាប់រហ័ស។
យ៉ាងណាក្តី អូស្ត្រាលីនៅតែមានការព្រួយបារម្ភ អំពីចំនួនប្រជាពលរដ្ឋមួយចំនួនដែលប្រឈមនឹងការចោទប្រកាន់ ឬត្រូវបានចាប់ខ្លួនក្នុងប៉ុន្មានខែចុងក្រោយនេះ និងរបាយការណ៍ដែលថាសមាជិកបក្សប្រឆាំងត្រូវបានចោទប្រកាន់ពីបទឧក្រិដ្ឋកម្មទាក់ទងនឹងការបញ្ចេញទស្សនៈនយោបាយតាមបណ្តាញអ៊ីនធឺណិត។
សេចក្តីថ្លែងការណ៍ដដែលបន្តថា យើងលើកទឹកចិត្តដល់រាជរដ្ឋាភិបាលកម្ពុជាឱ្យចាត់វិធានការពិតប្រាកដដើម្បីបើកប្រជាធិបតេយ្យរបស់ខ្លួនឡើងវិញ អនុញ្ញាតឱ្យមានការជជែកដេញដោលនយោបាយដោយសេរី និងបើកចំហ ដោយគ្មានអំពើហឹង្សា និងការបំភិតបំភ័យ៕