លោក កឹម សុខា បន្ត​ជួប​ទូត​អាល្លឺម៉ង់ នឹងអូស្រ្តាលី​ នៅក្នុង​គេហដ្ឋាន​ នៅថ្ងៃនោះ

 

(ភ្នំពេញ)៖ ដូចការគ្រោងទុក ទូតចំនួនពីរនៅថ្ងៃនេះបានជូបសួរសុខទុក្ខលោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បន្ទាប់ពីលោកត្រូវបានតុលាការសម្រេចអនុញ្ញាតិអោយលោកអាចចាកចេញពីផ្ទះបានកាលពីថ្ងៃទី១០ កន្លងមក​។

លោក កឹម សុខា ពេលព្រឹកម៉ោង៩៖៣០នាទីបាន​ជួប​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ និងពេលរសៀលបានជូបឯកអគ្គរដ្ឋទូតអូស្រ្តាលី ដែលបានធ្វើឡើងជាង១ម៉ោង នារសៀថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩នេះ តែជំនូបទាំងពីរនេះគ្រាន់តែជាជំនួបសួរសុខទុក្ខធម្មតាប៉ុណ្ណោះ មិនមានជជែកអ្វីស៉ីជម្រៅ ពាក់ព័ន្ធបញ្ហានយោបាយនោះទេ។

លោក កឹម សុខា បានបញ្ជាក់ថា លោកមិនអាចនិយាយអ្វីបាននោះទេ ដោយសារតែលោកជាប់ក្នុងបំរាមនៅឡើយ ហេតុដូច្នេះហើយលោកក៏សូមអធ្យាស្រ័យចំពោះអ្នកសារព័ត៌មាន និងថ្លែងអំណរគុណដល់អ្នកសារព័ត៌មានទាំងអស់ បានចូលរួមផ្ដិតយករូបភាពក្នុងជំនួបរបស់លោក ជាមួយឯកអគ្គរដ្ឋទូត។

ការចូលជួបសួរសុខទុក្ខនេះ បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា ត្រូវបានតុលាការអនុញ្ញាតឱ្យធ្វើដំណើរចេញក្រៅផ្ទះ និងទៅគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជា។

សូមបញ្ជាក់ថា កាលពីម្សិលមិញនេះ លោក កឹម សុខា ក៏បានអនុញ្ញាត ឯកអគ្គរដ្ឋទូតបារាំងប្រចាំនៅកម្ពុជា នឹងឯកអគ្គរដ្ឋទូត​នៃ​សហរដ្ឋអាមេរិក ចូលជួបសួរសុខទុក្ខផងដែរ។ ក្នុងជំនួបជាមួយឯកអគ្គរដ្ឋទាំងពីរ ត្រូវបានលោក មុត ចន្ថា នាយកខុទ្ទការល័យរបស់លោក កឹម សុខា អះអាងថា មិនមានជជែកអ្វីក្រៅពីការសួរសុខទុក្ខនោះឡើយ។

លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមអំណាចតុលាការពីបទក្បត់ជាតិកាលពីយប់ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០១៧ ហើយត្រូវបញ្ជូនទៅឃុំខ្លួននៅពន្ធនាគារត្រពាំងផ្លុងអស់រយៈពេលមួយឆ្នាំ។ លុះដល់ខែកញ្ញា ឆ្នាំ២០១៨ រូបលោកត្រូវបានផ្ទេរពីពន្ធនាគារត្រពាំងផ្លូវ មកឱ្យស្នាក់នៅក្នុងគេហដ្ឋានក្នុងខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមិនអាចធ្វើដំណើរចេញពីក្នុងផ្ទះបាននោះឡើយ។

នៅថ្ងៃទី១០ ខែវិច្ឆិកា ម្សិលមិញនេះ លោក កឹម សុខា ត្រូវបានសាលាដំបូងរាជធានីភ្នំពេញ អនុញ្ញាតឱ្យធ្វើដំណើរនៅក្រៅផ្ទះ និងធ្វើដំណើរទៅកាន់ទីកន្លែងនានាទូទាំងប្រទេសកម្ពុជា។ តែបន្តភ្ជាប់ជាមួយលក្ខខណ្ឌដោយមិនអាចធ្វើសកម្មភាពនយោបាយ ឬធ្វើដំណើរទៅក្រៅប្រទេសបាននោះឡើយ ហើយក៏ត្រូវចូលបង្ហាញខ្លួនរាល់ពេលតុលាការកោះហៅ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds