EU និងអ្នករាយការណ៍ UN សម្តែងការសោកស្តាយ លោក កឹម សុខា មិនមានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយ
ស្ថាប័នអន្តរជាតិធំៗចំនួនពីរ មានសហភាពអឺរ៉ុប និងអ្នករាយការណ៍ពិសេសស្ដីពីស្ថានភាពសិទ្ធិមនុស្សប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា មើលឃើញពីដំណើរវិជ្ជមានដំណាក់កាលដំបូងនៅកម្ពុជា ក្រោយការផ្តល់សិទ្ធិផ្លូវច្បាប់ច្រើនជាងមុនដល់ លោក កឹម សុខា ប៉ុន្តែស្ថាប័នអន្តរជាតិទាំងពីរ សម្តែងការសោកស្តាយ ដោយសារអតីតមេដឹកនាំគណបក្សប្រឆាំងរូបនេះ នៅតែមិនមានសិទ្ធិពេញលេញក្នុងការធ្វើនយោបាយ ហើយបន្តស្ថិតក្រោមការឃ្លាំមើលរបស់តុលាការដដែល។