លោក កឹម សុខា ទទួលជូបតំណាងទូតចំនួនពីរនៅថ្ងៃនេះ ក្រោយដោះលែងពីការឃុំខ្លួនក្នុងផ្ទះ
យោងសេចក្តីជូនដំណឹងរបស់អង្គភាពព័ត៌មាន SBN លោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ នៅថ្ងៃនេះទទួលជូបតំណាងទូតចំនួនពីរនៅថ្ងៃនេះ។ ការទទួលជូបនេះបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ បានសម្រេចកែប្រែកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការទៅលើរូបលោក។
សេចក្តីជូនដំណឹងបានអោយដឹងថា លោក កឹម សុខា នឹងទទួលជួបបេសកកម្មការទូតបរទេសមួយចំនួនប្រចាំព្រះរាជាណាចក្រកម្ពុជានៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ នេះម៉ោង១០៖៣០ព្រឹក ជូបជាមួយ ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋបារាំងនឹង វេលាម៉ោង២៖៣០រសៀល ជូបជាមួយ ឯកអគ្គរដ្ឋទូតនៃសហរដ្ឋអាមេរិក ទីកន្លែង៖ផ្ទះលេខ៩៧ ផ្លូវ៣១៣ សង្កាត់បឹងកក់២ ខណ្ឌទួលគោក
សូមរំលឹកផងដែរថា សាលាដំបូងរាជធានីភ្នំពេញនៅព្រឹកថ្ងៃទី១០ ខែវិច្ឆិកានេះ បានសម្រេចកែប្រែកាតព្វកិច្ចនៃការត្រួតពិនិត្យតាមផ្លូវតុលាការទៅលើលោកកឹម សុខា ប្រធានអតីតគណបក្សសង្គ្រោះជាតិ។សាលាដំបូងរាជធានីភ្នំពេញបានអះអាងថា ការសម្រេចកែប្រែកាតព្វកិច្ចលើលោកកឹម សុខានេះ គឺធ្វើឡើងតាមការស្នើសុំរបស់សហមេធាវីការពារក្តីរបស់លោកកឹម សុខា ដោយលើកឡើងពីបញ្ហាសុខភាពរបស់លោកដែលត្រូវពិនិត្យ និងព្យាបាលជាចាំបាច់។