លោក ​កឹម សុខា បន្តទាមទារឲ្យតុលាការទម្លាក់ចោលបទចោទប្រកាន់មកលើរូបលោក

 

ភ្នំពេញ៖ សាលាដំបូង​រាជធានី​ភ្នំពេញ​នៅ​ព្រឹក​ថ្ងៃទី១០ ខែវិច្ឆិកា​នេះ បានសម្រេច​កែប្រែ​កាតព្វកិច្ច​នៃ​ការត្រួតពិនិត្យ​តាមផ្លូវ​តុលាការ​ទៅលើ​លោក ​កឹម សុខា ប្រធាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ។សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​អះអាងថា ការសម្រេច​កែប្រែ​កាតព្វកិច្ច​លើ​លោក​កឹម សុខា​នេះ គឺធ្វើឡើង​តាម​ការស្នើសុំ​របស់​សហ​មេធាវី​ការពារ​ក្តី​របស់លោក​កឹម សុខា ដោយ​លើកឡើង​ពី​បញ្ហា​សុខភាព​របស់លោក​ដែល​ត្រូវ​ពិនិត្យ និង​ព្យាបាល​ជា​ចាំបាច់។

ភ្លាមៗពីការសម្រេចរបស់តុលាការ លោកកឹម សុខា បានសរសេរនៅក្នុងទំព័រហ្វេសបុករបស់លោកនៅរសៀលនេះថាក្នុងនាមជាបុគ្គលស្អាតស្អំម្នាក់ដែលត្រូវបានរងការឃុំខ្លួនទាំងគ្មានកំហុស២ឆ្នាំមកហើយ ខ្ញុំនៅតែបន្តទាមទារឲ្យទម្លាក់ចោលបទចោទប្រកាន់មកលើរូបខ្ញុំ។ ខ្ញុំរំពឹងថាសេចក្តីសម្រេចក្នុងថ្ងៃនេះគឺជាជំហ៊ានទី១ ប៉ុន្តែរូបខ្ញុំក៏ដូចជាពលរដ្ឋខ្មែរដទៃទៀតដែលបានបាត់បង់សិទ្ធិសេរីភាពនយោបាយនៅតែត្រូវការដំណោះស្រាយនិងយុត្តិធម៌ពិតប្រាកដ។

សូមបញ្ជាក់ថា លោក​កឹម សុខា ត្រូវបាន​តុលាការ​ក្រុងភ្នំពេញ​បទ​ប្រកាន់​ពីបទ​សន្ធិ​ដ្ឋិ​ភាព​ដោយ​ឃុបឃិត​ជាមួយ​បរទេស​ផ្តួលរំលំ​រដ្ឋាភិបាល​ស្របច្បាប់។ លោក​ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូនទៅ​ឃុំខ្លួន​នៅក្នុង​ពន្ធនាគារ ត្រពាំង​ផ្លុ​ង ខេត្ត​ត្បូងឃ្មុំ​កាលពី​ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០១។ ប៉ុន្តែ បន្ទាប់ពី​ឃុំខ្លួន​អស់​រយៈពេល​ជាង១ឆ្នាំ ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ​បានសម្រេច​ដោះលែង​លោក​ពី​ការឃុំខ្លួន​នៅ​ពន្ធនាគារ​មក​ឃុំខ្លួន​ក្នុងផ្ទះ​នៅ​រាជធានី​ភ្នំពេញ​វិញ​កាលពី​ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៨៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open