លោកស្រី មូរ សុខហួរ៖ លោក សម រង្សី ត្រូវរដ្ឋសភាម៉ាឡេស៊ីអញ្ជើញជួបប្រជុំរកដំណោះស្រាយសំរាប់មាតុភូមិវិវត្តន៍
ភ្នំពេញ៖ បន្ទាប់ពីលោក សម រង្ស៊ី មេដឹកនាំអតីតគណបក្សប្រឆាំងបានទៅដល់ទីក្រុងគូឡាឡាំពួ ប្រទេសម៉ាឡេស៊ីនៅរសៀលថ្ងៃសៅរ៍នេះ រដ្ឋសភាម៉ាឡេស៊ីបានអញ្ជើញលោក សម រង្សី ជួបប្រជុំរកដំណោះស្រាយដ៏ប្រសើរសំរាប់មាតុភូមិវិវត្តន៍។ នេះបើតាមសារដែលបង្ហោះលើទំព័រហ្វេសប៊ុករបស់អ្នកស្រី មូរ សុខហួរ អនុប្រធានគណបក្សប្រឆាំង។
អ្នកស្រី មូរ សុខហួរ បានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់អ្នកស្រី នារសៀលថ្ងៃសៅរ៍នេះដោយភ្ជាប់នឹងរូបថតរបស់លោក សម រង្ស៊ី និងលិខិតអញ្ជើញរបស់រដ្ឋសភាម៉ាឡេស៊ី៕