លោក កឹម សុខា ៖ មិនអាចមានឯករាជ្យជាតិពិតប្រាកដបានទេ បើយើងបែកបាក់គ្នា»

ស្របពេលដែលកម្ពុជារំលឹកខូបលើកទី៦៦ (១៩៥៣-២០១៩) នៃទិវាបុណ្យឯករាជ្យជាតិ លោក មុត ចន្ថា នាយកខុទ្ទកាល័យលោក កឹម សុខា ប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងជាប់ឃុំនៅក្នុងផ្ទះ បានថ្លែងអះអាងថា ឯកឧត្តម កឹម សុខា ធ្លាប់មានប្រសាសន៍ថាៈ «ខ្ញុំយល់ថា ការទាមទារ និងការថែរក្សាការពារឯករាជ្យជាតិទៅបានពិតប្រាកដ គឺអាស្រ័យទៅលើការរួបរួមជាតិ។

លើកឡើងតាមហ្វេសបុកមនុស្សជំនិតរបស់លោក កឹម សុខា បានដកស្រងព្រះរាជបន្ទូលរបស់ព្រះបរមរតនកោដ្ឋ នរោត្តម សីហនុ ក្នុងព្រះរាជពិធីបុណ្យឯករាជយជាតិ នៅថ្ងៃទី៩ ខែវិច្ចកា ឆ្នាំ១៩៦២ ថា«ក្នុងជីវភាពប្រទេសជាតិនីមួយៗ គ្មានអ្វីឱ្យមានតម្លៃជាងឯករាជ្យទេ ព្រោះឯករាជ្យជាមូលដ្ឋាននៃសេចក្តីថ្លៃថ្នូរ និងសុភមង្គលទាំងឡាយដទៃទៀត។ អាវុធសំខាន់ជាងគេសម្រាប់កសាង និងការពារឯករាជ្យ និងអនាគតយើង ពុំមែនគ្រឿងយោធបរិក្ខាដ៏ស្តួចស្តើងគួរឱ្យវេទនារបស់កងទ័ពយើងនោះទេ។

អាវុធនោះ គឺការរួបរួមចងជាប់គ្នាជាធ្លុងមួយនៃយើងនេះឯង។ ខ្ញុំជឿជាក់ថា ការរួបរួមរបស់យើងជាធ្លុងមួយនេះ នឹងជួយស្រោចស្រង់ប្រទេសយើង និងឯករាជ្យយើង ឱ្យឆ្លងសមុទ្រគ្រោះថ្នាក់ដែលមាននៅមុខយើងនេះបានផុតស្រឡះដោយជ័យមង្គល»។

លោក កឹម សុខា ធ្លាប់មានប្រសាសន៍ថាៈ «ខ្ញុំយល់ថា ការទាមទារ និងការថែរក្សាការពារឯករាជ្យជាតិទៅបានពិតប្រាកដ គឺអាស្រ័យទៅលើការរួបរួមជាតិ។ ជាការពិតណាស់ មិនអាចមានឯករាជ្យជាតិពិតប្រាកដបានទេ បើយើងបែកបាក់គ្នា»។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open