ពិតទេថា លោក សម រង្ស៊ី ធ្វើដំណើរមកប្រទេសតំបន់អាស៊ី ?
ប្រភពព័ត៌មានស្និតនិងលោក សម រង្ស៊ី ទើបបង្ហោះមុននេះបន្តិច លោក Thierry Buth បានអោយដឹងថាលោក សម រង្ស៊ី បានធ្វើដំណើរចាកចេញពីប្រទេសបារាំងហើយ។
ការចាកចេញរបស់លោក សម រង្ស៊ី លើកនេះគ្មាននាក់អមដំណើរគគ្រឹកគគ្រេងដូចថ្ងៃម្សិលម៉ិញឡើយ គឺមានសភាពស្ងប់ស្ងាត់ ដែលមានតែសហការីរបស់លោក តែ២ទៅ៣នាក់ប៉ុណ្ណោះ ក្នុងនោះសូម្បីតែវត្តមានភរិយាលោក សម រង្ស៊ី ក៏មិនឃើញដែរ។
និយាយពីភរិយាលោក សម រង្ស៊ី កម្រណាស់មិនអមដំណើរក្នុងបេសកកម្មការងារជាមួយលោក សម រង្ស៊ី។ យ៉ាងណា នៅមានមន្ទិលសង្ស័យជាច្រើនក្នុងតំណើរលោក សម រង្ស៊ី មាតុភូមិនិវត្តន៏ ដោយហេតុផល មនុស្សស្និតលោក សម រង្ស៊ី ថាទើបចេញ ចំណែកសកម្មជនបង្ហោះពេញបណ្តាញសង្គមថាវត្តមានលោក សម រង្ស៊ី បានមកដល់ប្រទេសក្នុងតំបន់អាស៊ីហើយ ដើម្បីមាតុភូមិនិវត្តន៏ថ្ងៃ៩ វិច្ឆិកានេះ៕