សម រង្ស៊ី ថាក្រុមហ៊ុន Thai Airways នឹងប្រាប់ឈ្មោះជនខិលខូច ដែល ហ៊ុន សែន បញ្ជូនឲ្យទៅលួចកែសំបុត្រយន្តហោះ

 

បន្ទាប់ពីគម្រោងរបស់ លោក សម រង្ស៉ី ហោះហើរចាកចេញពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងបាងកក ត្រូវបានបរាជ័យ ដោយសារក្រុមហ៊ុនអាកាសចរណ៍Thai Airways មិនអនុញ្ញាតអោយលោកចាកចេញពីបារាំង មកថៃ ដោយសាតែបញ្ហាសំបុត្រ អតីតមេដឹកនាំបក្សប្រឆាំងនៅកម្ពុជាលោក សម រង្ស៊ី ចោទលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថាជាអ្នកនៅពីក្រោយនៃការប្តូរសំបុត្រយន្តហោះរបស់លោកទៅទីក្រុងបាងកក​។

លោក សម រង្ស៊ី សរសេរនៅក្នុងទំព័រហ្វេសបុក នៅយប់ថ្ងៃទី៨ ខែវិច្ឆិកានេះ បានអោយដឹងថា រកមុខឃើញហើយ ហ៊ុន សែន នៅពីក្រោយ អ្នកដែលបានទៅប្រាប់ក្រុមហ៊ុនអាកាសចរណ៍ថៃ Thai Airways ឲ្យប្តូរសំបុត្រយន្តហោះរបស់ សម រង្ស៊ី ចេញពីទីក្រុងប៉ារីស ពីថ្ងៃ ០៧ វិច្ឆិកា ទៅ ថ្ងៃ ០៩ វិច្ឆិកា វិញ។

អតីតមេបក្សប្រឆាំងរូបនេះ បន្ថែមថា សម រង្ស៊ី បានប្តឹងទៅក្រុមហ៊ុន Thai Airways រួចហើយ។ បន្តិចទៀតនេះ គេនឹងប្រាប់ឈ្មោះមនុស្សខិលខូច ដែល ហ៊ុន សែន បានបញ្ជូនឲ្យទៅលួចកែសំបុត្រយន្តហោះ របស់ សម រង្ស៊ី។ តែដើម្បីបង្ការល្បិចទុច្ចរិតបែបនេះ សម រង្ស៊ី បានទិញសំបុត្រយន្តហោះមួយទៀត ជាសម្ងាត់ សម្រាប់ចេញពីប៉ារីស ថ្ងៃ ០៧ វិច្ឆិកាដដែល ដូចបានគ្រោងទុកពីដើមទី។

លោកបន្តថា មូលហេតុពិតប្រាកដដែល សម រង្ស៊ី មិនបានឡើងយន្តហោះ ថ្ងៃ៧ វិច្ឆិកានោះ មិនមែនដោយសារ ហ៊ុន សែន បានលួចដូរសំបុត្រយន្តហោះរបស់ សម រង្ស៊ី នោះទេ តែដោយសារបញ្ជា ដែលក្រុមហ៊ុន Thai Airways បានទទួលពីរដ្ឋាភិបាលថៃមិនឲ្យ សម រង្ស៊ី ឡើងយន្តហោះ មកប្រទេសថៃតែម្តង ដែលជារឿងនយោបាយសុទ្ធសាធ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds