ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី០៧ ខខែវិច្ឆិកា បានចំនួន ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៤៨នាក់
(ភ្នំពេញ)៖ យោងតាមរបាយការណ៍របស់ នគរបាលប្រឆាំងគ្រឿងញៀន បានឲ្យដឹងថាការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩បានចំនួន ១៨ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៤៨នាក់ ។ ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង ៤៨នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន ២០នាក់ និងប្រើប្រាស់ ២៨នាក់ ។
វត្ថុតាងដែលចាប់សរុបក្នុងថ្ងៃទី០៧ ខែវិច្ឆិកា រួមមាន ៖ មេតំហ្វេតាមីន(ice) = ២៤,៧៤ក្រាម និង៥កញ្ចប់តូច និងមេតំហ្វេតាមីន(wy)១,២៩ក្រាម ។
ការចូលរួមបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះ រួមមាន ៖
នគរបាល ៖ ៥ អង្គភាព
១ / បន្ទាយមានជ័យ ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១៥នាក់ ចាប់យកice ៣កញ្ចប់តូច ។
២ / បាត់ដំបង ៖ ជួញដូរ ២ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ២នាក់ ចាប់យកice ២២,៥៦ក្រាម ។
៣ / កំពង់ស្ពឺ ៖ ប្រើប្រាស់ ១ករណី ឃាត់ ៧នាក់ ចាប់យកice ០,៦៤ក្រាម។
៤ / កណ្ដាល៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកice ០,០៩ក្រាម។
៥ / រាជធានីភ្នំពេញ ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកice ១កញ្ចប់តូច។
កងរាជអាវុធហត្ថ : ៤ អង្គភាព
១ / បន្ទាយមានជ័យ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ០,៤៣ក្រាម និងwy ១,២៩ក្រាម ។
២ / កំពង់ចាម៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ០,២២ក្រាម ។
៣ / កំពង់ឆ្នាំង៖ ប្រើប្រាស់ ១ករណី ឃាត់ ៣នាក់ ។
៤ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ១ករណី ឃាត់ ២នាក់ ចាប់យកice ០,៨០ក្រាម ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ