មេប៉ូលីសក្រុង កម្លាំងចម្រុះ ត្រៀមខ្លួនរួចជាស្រេច ក្នុងការពារសន្តិសុខជូនថ្នាក់ដឹកនាំ នឹងពលរដ្ឋ នាថ្ងៃអ៊ុំទូក

 

អគ្គស្នងការរងនគរបាលជាតិ នឹងជាស្នងការក្រុងភ្នំពេញ នាយឧត្តសេនីយ៍ ស ថេត ថា កម្លាំងចម្រុះគ្រប់ប្រភេទត្រៀមខ្លួនរួចជាស្រេច ដេីម្បីផ្តល់ភាពកក់ក្តៅ ការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ នៅថ្ងៃបុណ្យអ៊ុំទូក។

តាមរយៈហ្វេសបុកនាយឧត្តសេនីយ៍ ស ថេត ថា នៅព្រឹកនេះបានអោយដឹងថា កម្លាំងចម្រុះគ្រប់ប្រភេទនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងកងកម្លាំងនៃគណ:បញ្ជាការឯកភាពរាជធានីភ្នំពេញ បានត្រៀមខ្លួនរួចជាស្រេច ដេីម្បីផ្តល់ភាពកក់ក្តៅ ការពារសុខសុវត្ថិភាពជូនថ្នាក់ដឹកនាំ បងប្អូនប្រជាពលរដ្ឋ ជាពិសេសគឺផ្តល់ភាពសប្បាយរីករាយដល់បងប្អូនប្រជាពលរដ្ឋពីគ្រប់ទិសទី ដែលនឹងអញ្ជេីញមកចូលរួមកំសាន្តក្នុងពិធីបុណ្យអុំទូក អកអំបុក បណ្តែតប្រទីប សំពះព្រះខែ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី ១០-១២ ខែ វិច្ឆិកា ឆ្នាំ ២០១៩ ខាងមុខនេះ ។

បើតាមឧ​ត្ត​ម​សេនីយ៍​ឯក ឆាយ គឹម​ខឿន អគ្គ​ស្នងការរង និង​ជា​អ្នកនាំពាក្យ​អគ្គស្នងការដ្ឋាន​នគរ​បាល​ជាតិ បាន​អះអាងថា អគ្គស្នងការដ្ឋាន​នគ​របាល​ជាតិ នឹងដាក់​កងកម្លាំង​ជាង​ពីរ​ម៉ឺននាក់ នៅតាម​គោលដៅ​សំខាន់ៗ ដើម្បី​ធានា​សន្តិសុខ​សណ្តាប់ធ្នាប់ ក្នុង​ពិធីបុណ្យ​អុំទូក ចាប់ពី​ថ្ងៃទី​១០ ដល់ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០១៩​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds