លោកសម រង្ស៊ី ថា គម្រោងនៃ​ការ​វិល​ត្រឡប់មកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ត្រូវពន្យា​ពេល​សិន

លោកសម រង្ស៊ី អតីតមេបក្សប្រឆាំង បានប្រកាសនៅយប់ម៉ោង៧​ម៉ោង​នៅកម្ពុជា នាថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០១៩ ថា គម្រោងនៃ​ការ​វិល​ត្រឡប់មកកម្ពុជានៅថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ត្រូវពន្យា​ពេល​សិន បន្ទាប់ពីក្រុមហ៊ុនអាកាសចរណ៍ថៃ មិនអនុញ្ញាតឲ្យរូបលោក ធ្វើដំណើរលើយន្តហោះរបស់គេ មកទីក្រុងបាងកក។

សម្រាបគម្រោងរបស់ សម រង្ស៉ី ហោះហើរចាកចេញពីទីក្រុងប៉ារីស ទៅកាន់ទីក្រុងបាងកក ត្រូវបានបរាជ័យ ដោយសារមិនមានឈ្មោះនៅក្នុងបញ្ជី ហោះហើរនៅថ្ងៃនេះទេ, ព្រោះសម្រាប់ថ្ងៃទី៧ វិច្ឆិកានេះ សម រង្ស៉ី បានពន្យាពេលជើងហោះហើរអស់ហើយ នេះបើយោងតាមមន្រ្តីជាន់ខ្ពស់នៃក្រុមហ៊ុនអាកាសចរណ៍ Thai Airways ថ្លែងប្រាប់មន្រ្តីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ នៅល្ងាចថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open