អតីតតំណាងរាស្ត្របក្សប្រឆាំងម្នាក់សោកស្តាយដែលអជ្ញាធរម៉ាឡេស៊ីឃាត់ខ្លួនលោកស្រី មូរ សុខហួរ

ក្រោយពីអជ្ញាធរម៉ាឡេស៊ីឃាត់ខ្លួនលោកស្រី មូរ សុខហួរ​ មុនពេលលោកស្រីវិលត្រឡប់មកប្រទេសកម្ពុជា ដែលគ្រោងនឹងធ្វើនៅថ្ងៃសៅរ៍នេះ អតីតអ្នកតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះការចាប់ខ្លួនរបស់លោកជំទាវ មូ សុខហួ ដោយអាជ្ញាធរ ម៉ាឡេសុី។

លោក អ៊ូ ច័ន្ទរ័ត្ន តាមរយៈទំព័រហ្វេសបុក នៅរសៀលនេះបានអោយដឹងថា ក្នុងនាមអតីតអ្នកតំណាងរាស្ត្រនៃអតីតគណបក្សសង្គ្រោះជាតិ ខ្ញុំពិតជាមានការសោកស្តាយយ៉ាងខ្លាំងចំពោះការចាប់ខ្លួនរបស់លោកជំទាវ មូ សុខហួ ដោយអាជ្ញាធរ ម៉ាឡេសុី។

លោកថា វិធានការនេះ នឹងធ្វើអោយប៉ះពាល់មុខមាត់ប្រទេសទាំងពីរ កម្ពុជា និងម៉ាឡេសុី។ ខ្ញុំយល់ថា ករណីនេះ វាជាជម្លោះនយោបាយផ្ទៃក្នុងរបស់កម្ពុជា មិនមែនជាឧក្រិដ្ឋកម្មឆ្លងដែន ឬឧក្រិដ្ឋកម្មអន្តរជាតិទេ ដូច្នេះកម្ពុជាគួរតែមានសមត្ថភាពដោះស្រាយដោយខ្លួនឯង។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds