អតីតអនុប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ របស់CNRP ត្រូវកម្លាំងនគរបាលឃាត់ខ្លួន 

 

(ភ្នំពេញ)៖ អតីតអនុប្រធានក្រុមប្រឹក្សាខណ្ឌពោធិ៍សែនជ័យ របស់ អតីតគណបក្សសង្គ្រោះជាតិ ត្រូវកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយលោកវរសេនីយ៍ឯក យឹម សារ៉ាន់ ធ្វើការឃាត់ខ្លួន នៅព្រឹកថ្ងៃទី៦ ខែវិច្ចិកា ឆ្នាំ២០១៩នេះ តាមដីកាបង្គាប់ឲ្យនាំខ្លួនរបស់លោក កូយ សៅ អនុប្រធាន និងជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ។

ជនត្រូវចោទឈ្មោះ ឈ្មោះ ហេង ចន្ទសុទ្ធី ភេទប្រុស អាយុ ៥៧ឆ្នាំ ត្រូវបានចាប់ខ្លួនពីបទ រួមគំនិតក្បត់ និងញុះញង់ឲ្យមានភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គម ប្រព្រឹត្តនៅរាជធានីភ្នំពេញ និងកន្លែងផ្សេងទៀត នៅក្នុងអំឡុងឆ្នាំ២០១៩ យោងតាមមាត្រា ៤៥៣ មាត្រា ៤៩៤ និងមាត្រា ៤៩៥ នៃក្រមព្រហ្មទណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open