លោក សម រង្ស៊ី បង្ហាញសំបុត្រយន្តហោះដែលកក់ទុករួចហើយ

 

លោក សម រង្ស៊ី​ គ្រោងធ្វើដំណើរតាមក្រុមហ៊ុន​ដឹកអ្នកដំណើរតាមយន្តហោះឈ្មោះ Thai Airways International ពីប្រទេសបារាំង ឆ្ពោះទៅកាន់ទីក្រុងបាងកកប្រទេសថៃនៅថ្ងៃទី៧ខែវិច្ឆិកា។​ នេះជាកាបញ្ជាក់នៅលើទំព័រហ្វេសប៊ុកនេះ លោក សម រង្ស៊ី ។

លោក សម រង្ស៊ី សរសេរនៅលើទំព័រហ្វេសប៊ុកនាថ្ងៃពុធនេះ បានបង្ហាញសំបុត្រយន្តហោះដែលកក់ទុករួចហើយមានឈ្មោះ លោក សម រង្ស៊ី ជាអ្នកដំណើរ ចេញពីទីក្រុងបារីសប្រទេសបារាំងនៅម៉ោង១២ និង ៣០នាទីថ្ងៃទី៧ ដល់ទីក្រុងបាងកកប្រទេសថៃនៅថ្ងៃទី៨ ខែវិច្ឆិកាម៉ោង ៦ និង ០០នាទី។​

លោក សម រង្ស៊ី ក៏បញ្ជាក់ទៀតថា ក្រោយពេលធ្វើដំណើរដល់ប្រទេសថៃនៅថ្ងៃទី៨ ហើយលោកបន្តដំណើរចូលកម្ពុជានៅថ្ងៃទី៩ខែវិច្ឆិកា។​

ជាមួយគ្នានេះដែរលោកស្រីមួរ សុខហួរ ក៏បានបញ្ជាក់ថា”លោកប្រធានស្តីទីសម រង្ស៊ី នឹងចេញដំណើរពីទីក្រុងប៉ារីស ប្រទេសបារាំង ថ្ងៃព្រហស្បត្តិ៍៧ វិច្ឆិកា ហើយនឹងទៅដល់ប្រទេសថៃ ថ្ងៃសុក្រ៨ វិច្ឆិកា ដើម្បី ត្រៀមទៅដល់ប្រទេសកម្ពុជា ថ្ងៃ៩ វច្ឆិកាខាងមុខនេះ”។

ទោះយ៉ាងណារដ្ឋាភិបាលកម្ពុជាបានដាក់ចេញវិធានការ ហាមឃាត់ក្រុមហ៊ុន​ដឹកអ្នកដំណើរចំនួន​៤៧ មិនឱ្យដឹកលោក សម រង្ស៊ី ចូលប្រទេសកម្ពុជាវិញទេ ចំណែកច្រកព្រំដែនកម្ពុជាថៃក៏មានការដាក់កម្លាំងទ័ពយាមតឹងរឹងមិនឱ្យលោក សម រង្ស៊ីចូលកម្ពុជាដែរ។​

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds