(UPDATE) លោក ផែង វណ្ណៈ ត្រូវបានបញ្ចូនមកសាលារាជធានីភ្នំពេញហើយ រសៀលនេះ ប៉ុន្តែ….(មានវីដេអូ)
ភ្នំពេញ៖ ក្រោយឃាត់ខ្លួនតាមដីកាបញ្ជាឲ្យចូលខ្លួន នៅវេលាម៉ោង២៖២០នាទីរសៀលថ្ងៃទី ២ ខែមេសា ឆ្នាំ២០១៩នេះ លោក ផែង វណ្ណៈ អ្នកលេងហ្វេសប៊ុកដ៏ល្បីមួយរូប ត្រូវបានសមត្ថកិច្ចបញ្ជូនមកដល់សាលាដំបូងរាជធានីភ្នំពេញហើយ ដើម្បីប្រគល់អោយអយ្យការអមសាលាដំបូងធ្វើការសាកសួរ។សូមបញ្ជាក់ថា លោក ផែង វណ្ណៈ ត្រូវកម្លាំងអាវុធហត្ថលើផ្ទៃប្រទេស ឃាត់ខ្លួន នាព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩ តាមបញ្ជាតុលាការ រួចបញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីសាកសួរ។
មន្ត្រីអាវុធហត្ថ បានឲ្យដឹងថា ការចាប់ខ្លួន លោក ផែង វណ្ណៈ អ្នកលេងហ្វេសប៊ុកដ៏ល្បីឈ្មោះ និងជាមន្ត្រីសមត្ថកិច្ចផងនោះ គឺអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុ សុភក្តិ ព្រះរាជ អាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ និងយោងតាមពាក្យបណ្តឹងរបស់លោក គី តិច មេធាវីតំណាងនាយករដ្ឋមន្រ្តី។យោងតាមដីកាព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញលោក អ៊ុ សុភក្តិ ចេញកាលពីថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ បញ្ជាឲ្យលោក ផែង វណ្ណៈ ត្រូវចូលខ្លួននៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដើម្បីសាកសួរ ពាក់ព័ន្ធករណី ញុះញង់ឱ្យប្រព្រឹត្តបទជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ
ផ្សាយផ្ទាល់: ទីបំផុតលោក ផែង វណ្ណៈ ត្រូវបានកម្លាំងអាវុធហត្ថចាប់ឃាត់ខ្លួន តាមពាក្យបណ្តឹងមេធាវីរបស់សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធករណីបង្ហោះលើ Facebook នាំឲ្យសាធារណជនយល់ច្រឡំថា សម្តេចតេជោ ហ៊ុន សែន ពាក់ព័ន្ធនឹងឃាតកម្មលើលោក កែម ឡី
Posted by Cam Post on Tuesday, 2 April 2019