សម្ដេចតេជោ ប្រាប់នាយករដ្ឋមន្ត្រីរុស្ស៊ី អោយជួយជំរុញវិនិយោគិនរុស្ស៊ី ឲ្យមកវិនិយោគបន្ថែមទៀតនៅកម្ពុជា
ថ្លែងក្នុងជំនូបពិភាក្សាទ្វេភាគីជាមួយ ឯកឧត្តម Dmitry Medvedev នាយករដ្ឋមន្រ្តី នៃសហព័ន្ធរុស្ស៊ី នាល្ងាចថ្ងៃទី ០៣ ខែវិច្ឆិកាឆ្នាំ ២០១៩នេះ សម្ដេចតេជោ ហ៊ុន សែន ស្នើអោយនាយករដ្ឋមន្ត្រីរុស្ស៊ី ជួយជំរុញវិនិយោគិនរុស្ស៊ី ឲ្យមកវិនិយោគបន្ថែមទៀតនៅប្រទេសកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន ប្រាប់នាយករដ្ឋមន្ត្រីរុស្ស៊ី ជួយជំរុញវិនិយោគិនរុស្ស៊ីឲ្យមកវិនិយោគវិស័យមួយចំនួនដូចជាវិស័យកែច្នៃម្ហូបអាហារ កសិឧស្សាហកម្ម, ឧស្សាហកម្ម អេឡិកត្រូនិច, ឧស្សាហកម្មបង្គំ និងឧស្សាហកម្មផលិតគ្រឿងម៉ាស៊ីនជាដើម។
ជាមួយគ្នានេះដែរសម្ដេចតេជោ ហ៊ុន សែន ក៏បានស្នើភាគីរុស្ស៊ី ពិនិត្យលទ្ធភាពចាប់ផ្ដើមអនុវត្តគម្រោងទំនើបកម្ម មន្ទីពេទ្យមិត្តភាពខ្មែរសូវៀតនៅក្នុងពេលឆាប់ៗខាងមុខនេះ ព្រោះមន្ទីរពេទ្យនេះជានិមិត្តរូបនៃមិត្តភាពរយៈពេលយូរអង្វែងរវាងប្រទេសយើងទាំងពីរ ។
ឆ្លើយតបសម្តេចតេជោ នាយករដ្ឋមន្រ្តីរុស្ស៊ី បានអោយដឹងថា រុស្ស៊ីចាត់ទុកកម្ពុជាជាមិត្តជិតស្និទ្ធរបស់រុស្ស៊ីហើយឯកឧត្តមបានមានប្រសាសន៍ថាយើងមានទំនាក់ទំនងយ៉ាងជិតស្និទ្ធ ហើយយើងចង់បន្តពង្រីកពង្រឹងកិច្ចសហប្រតិបត្តិការនិងទំនាក់ទំនងទ្វេភាគីបន្ថែមទៀតជាពិសេសរវាងរដ្ឋាភិបាលនិងរដ្ឋាភិបាលនិងក្របខណ្ឌផ្សេងៗទៀត។
រុស្សី ចង់សហការជាមួយកម្ពុជាលើវិស័យជាច្រើនរួមទាំងវិស័យឧស្សាហកម្មហើយយើងចង់បន្តផ្ដល់ការគាំទ្រទៅដល់កម្ពុជានៅក្នុង កិច្ចសហការលើវិស័យថាមពល ដូចជាវិស័យប្រេង វិស័យទូរគមនាគមន៍, ខាងជលផលនិងការបង្កើតកិច្ចសហប្រតិបត្តិការផ្សេងៗទៀតនៅកម្ពុជា។ នេះជាការបញ្ជាក់របស់ឯកឧត្តម នាយករដ្ឋមន្ត្រីរុស្ស៊ី៕