សម្តេចតេជោ ហ៊ុន សែន ស្នើចិនបន្តជួយដល់ការអភិវឌ្ឍខេត្តព្រះសីហនុ
ភ្នំពេញ៖ ថ្លែងក្នុងជំនូបពិភាក្សាការងារជាមួយលោក លី ឃឹជាំង នាយករដ្ឋមន្ត្រីចិន នៅក្នុងទីក្រុងបាងកក នៅរសៀលថ្ងៃទី ៣ខែ វិច្ឆិកានេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជាសម្តេចតេជោ ហ៊ុន សែន បានស្នើឲ្យប្រទេសចិនបន្តជួយដល់ការអភិវឌ្ឍខេត្តព្រះសីហនុ ។
ការស្នើនេះស្របពេលដែលរាជរដ្ឋាភិបាលកម្ពុជាក៏កំពុងវិនិយោគទៅកាន់ខេត្តព្រះសីហនុផងដែរ ។ ពាក់ព័ន្ធការស្នើរបស់សម្តេចតេជោ ហ៊ុន សែន លោក លី ឃឺជាំង នាយករដ្ឋមន្ត្រីចិនបានគាំទ្រនិងបានសន្យថានិងផ្តល់ជំនួយឥតសំណងជួយអភិវឌ្ឍន៍ខេត្តព្រះសីហនុ ។ភាគីទាំងពីរក៏បានឯកភាពគ្នាឲ្យមានកិច្ចប្រជុំគណកម្មការអន្តររដ្ឋាភិបាលកម្ពុជាចិននៅមុនដំណាច់ឆ្នាំនេះនៅក្នុងខេត្តព្រះសីហនុ ។
លោក កៅ គឹមហួន រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រីបានមានប្រសាសន៍ឲ្យដឹងថា នៅក្នុងជំនួបនោះនាយករដ្ឋមន្ត្រីកម្ពុជាសម្តេចតេជោហ៊ុន សែន បានស្នើឱ្យនាយករដ្ឋមន្ត្រីចិនគាំទ្រដល់ការអភិវឌ្ឍនៅខេត្តព្រះសីហនុដោយសារកម្ពុជាបានវិនិយោគទៅកាន់ខេត្តព្រះសីហនុនេះជាខេត្តអាទិភាពសម្រាប់រាជរដ្ឋាភិបាល។ ចំណុចនេះលោកលីបានឯក ភាពថាប្រទេសចិនគាំទ្រជាពិសេសគឺ ការជួយដល់អភិវឌ្ឍន៍ខេត្តព្រះសីហនុហើយរដ្ឋាភិបាលនៃប្រទេសទាំងពីរនិងពិភាក្សាក្នុងការប្រើប្រាស់ជាជំនួយឥតសំណងដល់ខេត្តព្រះសីហ នុនេះ។
ចំណុចទី២.ទាក់ទងកិច្ចប្រជុំលើកទី៥នៃគណៈកម្មការអន្តររដ្ឋាភិបាលកម្ពុជាចិនសម្ដេចបានស្នើសុំឱ្យមានជំនួបនេះនៅក្នុងខែ១២ឆ្នាំ២០១៩នេះដែលគ្រោងធ្វើនៅខេត្តព្រះសីហ នុ។ចំណុចនេះលោកលីបានឆ្លើយតបថាចិននិងគាំទ្រក្នុងការរៀបចំកិច្ចប្រជុំនេះដើម្បីពិ ភាក្សាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ។
ចំណុចទី៣.គឺទាក់ទងទៅនឹងកិច្ចប្រជុំអនុតំបន់ដែលមានយន្តការពីរនោះមានយន្តការនៃកិច្ចសហប្រតិបត្តិការទន្លេឡានឆាងនិងទន្លេមេគង្គដែលគ្រោងធ្វើនៅទីក្រុងវៀងច័ន្ទប្រទេសឡាវក្នុងឆ្នាំក្រោយនេះនិងកិច្ចប្រជុំកំពូលអនុតំបន់ទន្លេមេគង្គដែលត្រូវប្រជុំនៅឆ្នាំក្រោយដែរ។ប្រទេសពាក់ព័ន្ធជាពិសេសប្រទេសកម្ពុជានិងចិននឹងសហការគ្នាដើម្បីឱ្យកិច្ចប្រជុំនេះនៅឆ្នាំក្រោយទទួលបានលទ្ធផលល្អប្រសើរ ។ ក្រៅពីនោះទៀតឆ្នាំនេះជាឆ្នាំដែ លប្រទេសកម្ពុជានិងប្រទេសចិនបានឯកភាពអនុវត្តកិច្ចសហប្រតិបត្តិការលើការអនុ វត្តច្បាប់ហើយកន្លងមកយើងបានធ្វើយ៉ាងល្អ៕