សាលាក្រុងភ្នំពេញ​ នឹង​រៀបចំ​ពិធី​ប្រណាំងទូក​សាកល្បង​នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា​

 

ភ្នំពេញ​៖ ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​មន្ទីរអប់រំ​យុវជន ​និង​កីឡា​រាជធានី​ភ្នំពេញ ​នឹង​រៀបចំ​ពិធី​ប្រណាំងទូក​សាកល្បង​ក្នុង​ក្របខណ្ឌ​រាជធានី​ភ្នំពេញ​ នៅ​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ចាប់ពី​ម៉ោង​១៣​និង​០០​រសៀល​ នៅ​សួន​មាត់ទន្លេ​មុខ​វត្ត​ឧណ្ណាលោម​ក្បែរ​រូបសំណាក​តេ​ជោ​មាស ។​ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​។

សេចក្តីជូនដំណឹងបានអោយដឹងថា ​រដ្ឋបាល​រាជធានី​ភ្នំពេញ​មាន​កិត្តិយស​សូម​ជម្រាបជូន​ដំណឹង​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ និង​សាធារណជន​ទាំងអស់​ឱ្យបាន​ជ្រាបថា​រដ្ឋបាល​រាជធានី​ភ្នំពេញ ​សហការ​ជាមួយ​មន្ទីរអប់រំ​យុវជន​និង​កីឡា​នឹង​រៀបចំ​ពិធី​ប្រណាំងទូក​សាកល្បង​ក្នុង​ក្របខណ្ឌ​រាជធានី​ភ្នំពេញ​។​

ដើម្បី​ចូលរួម​ក្នុង​ព្រះរាជ​ពិធីបុណ្យ​អុំទូក​ប​ណ្តែ​ត​ប្រទីប​និង​សំពះ​ព្រះ​ខែ​អកអំបុក​នៅ​ថ្ងៃ​សុក្រ​១២​កើត​ខែកត្តិក​ឆ្នាំកុរ​ឯកស័ក​ព​.​ស​២៥៦៣​ត្រូវ​នឹង​ថ្ងៃទី​៨​ខែវិច្ឆិកា​ឆ្នាំ​២០១៩​ចាប់ពី​ម៉ោង​១៣:០០​រសៀល​តទៅ​នៅ​សួន​មាត់ទន្លេ​មុខ​វត្ត​ឧណ្ណាលោម​ក្បែរ​រូបសំណាក​តេ​ជោ​មាស​តេ​ជោ​យ៉​ត​ដោយមាន​ការចូលរួម​ពី​បណ្ដា​ទូក​ប្រកួត​ទាំងអស់​ក្នុង​រាជធានី​ភ្នំពេញ​៕

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open