លោកអ៊ុំ សំអាន ៖ បើ លោក ហ៊ុន សែន ប្រើប្រាស់ទាហានទៅការពារព្រំដែនជាយួន យួនមិនអាចរំលោភយកដីខ្មែរដូចសព្វថ្ងៃនោះទេ

 

ខណៈដែលកម្លាំង​សមត្ថកិច្ច​នេះ​មាន​ពីរ​ករណី គឺ​ដើម្បី​រក្សា​សន្តិសុខ​សុវត្ថិភាព​ជា​ប្រចាំ និង​ដើម្បី​ត្រៀម​ការ​វិល​ចូល​របស់​លោក សម រ​ង្ស៊ី អតីតតំណាងរាស្ត្របក្សប្រឆាំងថាប្រសិនបើ លោក ហ៊ុន សែន ប្រើប្រាស់ទាហានច្រើនបែបនេះ ទៅការពារព្រំដែនជាយួន ប្រាកដណាស់ យួនមិនអាចរំលោភយកដីខ្មែរដូចសព្វថ្ងៃនោះទេ។

តាមរយៈហ្វេសបុករបស់នៅរសៀលថ្ងៃទី២ វិច្ឆិការនេះ លោកអ៊ុំ សំអាន បានលើកឡើងថា ប្រសិនបើ លោក ហ៊ុន សែន ប្រើប្រាស់ទាហានច្រើនបែបនេះ ទៅការពារព្រំដែនជាយួន ប្រាកដណាស់ យួនមិនអាចរំលោភយកដីខ្មែរដូចសព្វថ្ងៃនោះទេ រាស្រ្តខ្មែរតាមព្រំដែនក៏មិនស្រែកទ្រហ៊ោយំបាត់ដីស្រែចំការនៅតាមព្រំដែននោះដែរ ប៉ុន្តែលោក ហ៊ុន សែន ខ្លាំងបានតែជាមួយខ្មែរគ្នាឯង ឯជាមួយយួនវិញ ខ្លាចគេឡើងញ័រ ហើយបានកាត់ទឹកដីខ្មែអោយទៅយួនទៅទៀត។

លោកបន្ថែមថា គេត្រូវយកកងទព័ជាតិទៅការពារជាតិ ការពារព្រំដែន មិនមែនយកទាហានមកសម្លាប់ខ្មែរគ្នាឯង សម្លាប់រាស្រ្តដៃទទេ រាស្រ្តស្លូតត្រង់នោះទេ។

អតីតអ្នកតំណាងរាស្ត្របក្សប្រឆាំងរូបនេះបន្តថា ប្រសិនបើ មានការបង្ហូរឈាមចំពោះរាស្រ្តខ្មែរនោះ លោក ហ៊ុន សែន និងមេទាហានទាំងអស់នោះ នឹងត្រូវប្រឈមបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ ដែលត្រូវតុលាការឧក្រិដ្ឋកម្មអន្តរជាតិកោះហៅឬចេញដីការចាប់ខ្លួនជាមិនខាន ហើយវាសនាពួកគេមិនខុសពីអតីតមេដឹកនាំយូហ្គោស្លាវី លោក Slobodan Milosevic ដែលត្រូវបានតុលាការឧកម្មក្រិដ្ឋអន្តរជាតិចាប់ខ្លួននោះដែរ។

ជាមួយគ្នានេះដែរលោកអំពាវនាវអោយរដ្ឋាភិបាល កុំប្រើប្រាស់កងទព័ជាតិ ដើម្បីសម្លាប់រាស្រ្ត ដើម្បីការពារអំណាចខ្លួនឯង ត្រូវយកកងទព័ទៅការពារជាតិ ការពារព្រំដែនប្រសើជាង។

សូមរំលឹកផងដែរថា ក្នុងរយៈពេលប៉ុន្មាថ្ងៃនេះ កម្លាំងច​ម្រុះត្រូវបានពង្រាយនៅតាមជាយដែន នឹងតំបន់មួយចំនួនទៀត ​ត្រៀមសម្រាប់ការពារសន្តិសុខ ជូនប្រជាពលរដ្ឋ ខណៈ​លោក សម រ​ង្ស៊ី អតីត​ប្រធាន​ប្រឆាំង ដែលប្រកាសថាហ្នឹងវិលចូលមកកម្ពុជានៅ​ថ្ងៃ​ទី​០៩ ខែវិច្ឆិកាខាងមុខនេះ​។

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds