សម្តេច​តេ​ជោ​​ជំរុញ​ឲ្យ​លោកគ្រូ​-​អ្នកគ្រូ​ ​រួម​គ្នា​បន្ត​ដើរតួ​ជា​បុគ្គល​គំរូ​ ជា​ឪពុក​ម្តាយ​ អ្នក​ស្រាវជ្រាវ​ ជាទី​ប្រឹក្សា​ និង​ជា​អ្នក​នាំ​មក​នូវ​គំនិត​ច្នៃប្រឌិត

 

ភ្នំពេញ​ ៖​ ក្នុង​ឱកាស​ នៃ​ការ​បើក​បវេសនកាល​ឆ្នាំ​សិក្សា​ថ្មី​ ២០១៩-២០២០​ ដែល​ចូល​មក​ដល់​នៅ​ថ្ងៃ​ទី​០១​ ខែវិច្ឆិកា​ ឆ្នាំ​២០១៩​នេះ​ សម្តេច​តេ​ជោ​ក៏​បាន​ជំរុញ​ឲ្យ​លោកគ្រូ​-​អ្នកគ្រូ​ ត្រូវ​រួម​គ្នា​បន្ត​ដើរតួ​ជា​បុគ្គល​គំរូ​ ជា​ឪពុក​ម្តាយ​ អ្នក​ស្រាវជ្រាវ​ ជាទី​ប្រឹក្សា​ និង​ជា​អ្នក​នាំ​មក​នូវ​គំនិត​ច្នៃប្រឌិត​ តាម​រយៈ​ការ​ខិតខំ​ប្រឹងប្រែង​ អភិវឌ្ឍ​សមត្ថភាព​ខ្លួន​ជា​ប្រចាំ​ ដើម្បី​យកចំណេះ​ដឹង​ថ្មីៗ​ មក​បង្ហាត់បង្រៀន​សិស្សានុសិស្ស​ ឲ្យ​មានចំណេះ​ដឹង​ទូលំទូលាយ​អភិវឌ្ឍ​ខ្លួន​ទៅ​ជា​ពលរដ្ឋ​សកល​ និង​ជា​អ្នក​បន្តវេន​សម្រាប់​ថ្ងៃ​អនាគត​។​ នេះបើយោងតាម​សារលិខិត​អបអរសាទរ​របស់សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​។​

​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​មាន​ប្រសាសន៍​ប្រាប់​ដល់​ក្មួយៗ​ជា​សិស្សានុសិស្ស​ និង​យុវជន​ យុវនារី​ទាំងអស់​ ត្រូវ​ខិតខំ​រៀនសូត្រ​ឲ្យ​បាន​ខ្ជាប់​ខ្លួន​ ត្រូវ​ចូលរួម​ឲ្យ​បាន​គ្រប់​សកម្មភាព​ ដើម្បី​គាំទ្រ​ដំណើរការ​អភិវឌ្ឍ​សាលារៀន​ និង​សង្គម​ជាតិ​យើង​ ។​

​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​ណែនាំ​ដល់​គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​ រួម​ទាំង​ទី​វត្ត​អារាម​ ត្រូវ​ផ្តល់​លទ្ធភាព​ ក្នុង​ការ​អប់រំ​ពេញលេញ​ និង​មានគុណ​ភាព​ តាម​រយៈ​ការ​បង្កើន​ការ​ផ្សព្វផ្សាយ​ ការ​ធ្វើ​យុទ្ធនាការ​ប្រមូល​កុមារ​ចូល​រៀន​។​ គ្រឹះស្ថានសិក្សា​គ្រប់​កម្រិត​ រួម​ទាំង​ទី​វត្ត​អារាម​ ត្រូវ​ផ្តល់​លទ្ធភាព​ ក្នុង​ការ​អប់រំ​ពេញលេញ​ និង​មានគុណ​ភាព​ តាម​រយៈ​ការ​បង្កើន​ការ​ផ្សព្វផ្សាយ​ ការ​ធ្វើ​យុទ្ធនាការ​ប្រមូល​ កុមារ​ចូល​រៀន​ និង​ត្រៀមលក្ខណៈ​តាម​គ្រប់​រូបភាព​ ដូច​ជា​អាកាសធាតុ​ក្តៅ​ហួតហែង​ ទឹកជំនន់​ ខ្យល់​កន្ត្រាក់​ ជាដើម​។​

​សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ ក៏​បាន​ជំរុញ​បង្កើន​ប្រសិទ្ធភាព​ ក្នុង​ការ​ប្រើប្រាស់​ហិរញ្ញប្បទាន​ សម្រាប់​គ្រឹះស្ថានសិក្សា​ ការ​ពង្រាយ​គ្រូបង្រៀន​ ឲ្យ​បាន​ដល់​គ្រប់​សាលារៀន​ និង​ការ​បន្ត​អភិវឌ្ឍ​សមត្ថភាព​នាយក​សាលា​ និង​គ្រូបង្រៀន​ នៅ​តាម​គ្រឹះស្ថាន​បណ្ដុះបណ្ដាល​ និង​គ្រឹះស្ថានសិក្សា​ ជា​ពិសេស​ការ​ពង្រឹង​ ការងារ​អធិការកិច្ច​ និង​យន្តការ​ពិនិត្យ​កែ​លម្អ​ជា​ប្រចាំ​ផង​ដែរ​៕

​សូម​ជូនពរ​ សាស្ត្រ​ចា​រ្យ​ លោកគ្រូ​ អ្នកគ្រូ​ បុគ្គលិក​អប់រំ​ កូនក្មួយ​ ចៅៗ​ សិស្សានុសិស្ស​ ទាំងអស់​ ទទួល​បាន​សុខភាព​ល្អ​ ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ​ និង​ការ​សិក្សា​គ្រប់ៗ​គ្នា​ ក្នុង​ឱកាស​ឆ្នាំ​សិក្សា​ថ្មី​ ២០១៩-២០២០៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds