លោក ឧកញ្ញា គិត ធាង ត្រូវបានបញ្ចូនចេញពីពន្ធធនាគារប៉េហ្សីហើយ ទៅព្យាបាលនៅ មន្ទីរពេទ្យរុស្សីក៏ព្រោះតែជំងឺ ដ៏កាច់សាហាវម្យ៉ាងគឺ….
ភ្នំពេញ៖ រំលឹកឡើងវិញបន្តិច កាលពីព្រលប់ថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៩ ពាក់ព័ន្ធករណីប្រើប្រាស់ និងជួញដូថ្នំាប្រមាណជិត ៥០គីឡូក្រាម នៅក្នុងមជ្ឈមណ្ឌលកំសាន្ត រ៉ុក ដែលសមត្ថកិច្ចបង្ក្រាបនាពេលកន្លងនេះ។ អ្នកឧកញ៉ា គិត ធាង ត្រូវបានសមត្ថកិច្ចនាំខ្លួនពីភូមិគ្រឹះនៅ ជិតប៉េអឹមលើផ្ទៃប្រទេស ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក រាជធានីភ្នំពេញ យកទៅសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញលោក ។បើតាមមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ប្រាប់អោយដឹងថា៕
កម្លាំងនៃអគ្គស្នងការដ្ឋាននគរបាលជាតិ បានអនុវត្តតាមដីការបស់តុលាការ ដោយនាំខ្លួនលោកឧកញ៉ា គិត ធាង ទៅកាន់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីសាកសួរពាក់ព័ន្ធរឿងនៅមជ្ឈមណ្ឌលកំសាន្តរ៉ុក ។ខណៈនេះ លោកឧកញ៉ា គិត ធាង កំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នៅឡើយ ។សូមជម្រាបថា អស់រយៈពេលជាងពីរសប្ដាហ៍មកហើយ ទើបមានការឃាត់ខ្លួនលោកឧកញ៉ា គិត ធាង រូបនេះ ក្រោយពីកងកម្លាំងមានសមត្ថកិច្ច បានឆ្មក់ចូលបង្ក្រាបបទនេះនៅមជ្ឈមណ្ឌលកម្សាន្តរ៉ក់ និឃាត់ខ្លួនមនុស្សចំនួនជាង៣០០នាក់ រឹបអូសថ្នាំបានជាង ៥០គីឡូក្រាម កាលពីយប់ថ្ងៃទី២២ ឈានចូលថ្ងៃទី២៣ កុម្ភៈកន្លងទៅនេះ ។
ចុងក្រោយ អ្នកឧកញ៉ា គិត ធាង ត្រូវបានបញ្ចូនមកដល់សាលារាជធានីហើយ ដើម្បីសាកសួរទាក់ទងករណីមជ្ឃមណ្ឌលរ៉ក បន្ទាប់មក នារសៀលកាលពីម្សិលមិននេះ តុលាការ សម្រេចចេញដីកាឃុំខ្លួនហើយ នារសៀលថ្ងៃទី១២ មីនា នេះ ដោយនាំខ្លួនដាក់ពន្ធនាគារប៉េហ្សុី…ប្រភពពីព័ត៌មានក្នុងស្រុកបានអោយដឹងថា នៅព្រឹកថ្ងៃទី២ មេសា ២០១៩នេះ ឧកញ៉ា គិត ធាង ដែលពាក់ព័ន្ធគ្រឿងញៀននៅមជ្ឈមណ្ឌលកម្សាន្ដរ៉ក់នោះ ត្រូវបានបញ្ជូនមកសម្រាកព្យាបាលជំងឺសួត នៅពេទ្យរុស្ស៊ីហើយ ។ការបញ្ជូនមកសម្រាកពេទ្យរុស្ស៊ីនេះ បន្ទាប់ពីលោកស្រីមេធាវីរបស់ឧកញ៉ាគិត ធាង បានដាក់ពាក្យស្នើសុំទៅលោក កែវ សុធា ព្រះរាជអាជ្ញាអមសាលាដំបូងរាជធានីភ្នំពេញ ។
អត្ថបទ កែវ ច័ន្ទសុផាវរុណ