ពិតជារន្ធត់ណាស់ គ្រោះថ្នាក់ចរាចរណ៍ ដ៏សាហាវនៅលើស្ពានគីហ្សូណាខេត្តកំពង់ចាម
កំពង់ចាមៈវេលាម៉ោង១២និង៥០នាទី រំលងអធ្រាត្រឈានចូល
ថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩នៅចំនុចលើស្ពានគីហ្សូណា ស្ថិតក្នុងភូមិទី៣ សង្កាត់វាលវង់ ក្រុងកំពង់ចាម មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តម៉ាក្សហ្វត ពណ៌កណ្តុរប្រមេះ ពាក់ស្លាកលេខភ្នំពេញ២AK.៣៥១៧ បើកបរដោយឈ្មោះ រិទ្ធី មន្នីរ: ភេទប្រុស អាយុ ២៥ឆ្នាំ នៅភូមិ លេខ៥ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ (បើកពីកើតទៅលិច)(ស្លាប់)ដោយមានអ្នករួមដំណើរ០៣នាក់៕
១.ឈ្មោះ ឡុង បូរ៉ា ភេទ ប្រុស អាយុ២៧ឆ្នាំ នៅភូមិលេខ៤ ឃុំ អំពិលតាពក ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ(របួសស្រាល)
២.ឈ្មោះ ម៉េង អ៊ាង ភេទប្រុស អាយុ២៦ឆ្នាំ នៅភូមិលេខ៤ ឃុំអំពិលតាពក ស្រុកអូរាំងឪ ខេត្តត្បូងឃ្មុំ(របួសធ្ងន់)។
៣.ឈ្មោះ តុង ស៊ាង ភេទប្រុស អាយុ២៤ឆ្នាំ នៅភូមិលេខ៣ ឃុំអំពិលតាពក ស្រុក អូរាំងឪ ខេត្តត្បូងឃ្មំ (របួសធ្ងន់)៕
រថយន្តម៉ាក្សហុិនដាយពណ៌សពាក់ស្លាកលេខ ត្បូងឃ្មុំ៣A០១៥៣ បើកបរដោយឈ្មោះសូម សូទី ភេទប្រុស អាយុ៤៣ឆ្នាំ នៅភូមិជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (បើកពីលិចមកកើត)( របួសធ្ងន់) អ្នករួមដំណើរ ០៣នាក់៕
១.ឈ្មោះ ហ៊ាត សំរី ភេទប្រុស អាយុ២១ឆ្នាំ នៅភូមិ ជំនីក ឃុំជំនីក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ(របួសស្រាល)
២.ឈ្មោះ អ៉ី សារ៉ានី ភេទប្រុស អាយុ៣៤ឆ្នាំ នៅភូមិ ឃុំ ស្រុក ខេត្ត ដូចគ្នា (របួសស្រាល)
៣.ឈ្មោះ ហ៊ាត ទ្រី ភេទប្រុស អាយុ១៧ឆ្នាំ នៅភូមិ ឃុំ ស្រុក ខេត្ត ដូចគ្នា (របួសស្រាល)។
ករណីគ្រោះថ្នាក់ចរាចរណ៍នេះ
បណ្តាលឱ្យស្លាប់មនុស្ស០១នាក់ ឈ្មោះ រិទ្ធី មន្នីរ: (អ្នកបើកបររថយន្ត ហ្វត) និង របួស មនុស្ស០៧នាក់ ប្រុស កំរិតធ្ងន់០៣នាក់ កំរិតស្រាល ០៤នាក់ ។
ក្រោយពេលកើតហេតុផ្នែកជំនាញបានស្ទូចរថយន្តទាំងពីរគ្រឿងយកទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងកំពង់ចាម។
ដោយឡែកជនរងគ្រោះត្រូវបានរថយន្តរបស់មន្ទីរពេទ្យ
ខេត្តដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តកំពង់ចាមចំណែកសពប្រគល់ឱ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ កែវ ច័ន្ទសុផាវរុណ