បង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បានចំនួន២៧ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន…
ភ្នំពេញ ៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ បានចំនួន២៧ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៥៤នាក់ (ស្រី១នាក់) ។
ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង៥៤នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២៦នាក់ និងអ្នកប្រើប្រាស់២៨នាក់។
វត្ថុតាំងដែលចាប់សរុបក្នុងថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ រួមមាន ៖ មេតំហ្វេតាមីន(ICE) ទម្ងន់ ៣៩៩៦៤,៥៧ក្រាម និង១១៤កញ្ចប់តូច។
ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះ រួមមាន ៖ មន្ទីរ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៥នាក់ ចាប់យកice ៣៩៩៦៤,៥៧ក្រាម, បន្ទាយមានជ័យ ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៤នាក់ ចាប់យកice ១កញ្ចប់តូច, បាត់ដំបង ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកice ០,៤៩ក្រាម, កំពង់ស្ពឺ ៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ចាប់យកice ៤,៣៧ក្រាម, កណ្ដាល ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់, សៀមរាប ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ១ករណី ឃាត់ ៩នាក់ និងអនុវត្តន៍ដីកា ១ ចាប់ ១នាក់, ស្វាយរៀង៖ ជួញដូរ ១ករណី ឃាត់ ៤នាក់ ចាប់យកice ១២កញ្ចប់តូច, ត្បូងឃ្មុំ ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់, រាជធានីភ្នំពេញ ៖ ជួញដូរ ៦ករណី ឃាត់ ៨នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៤នាក់ ចាប់យកice ២៩កញ្ចប់តូច៕
ប្រភពដើម៖ អគ្គស្នងការដ្ឋាននគរបាលជាតិ