លោក ពេជ្រ ស្រស់ ២៣ តុលា ជាថ្ងៃមួយដែលដាស់សតិអោយអ្នកនយោបាយកុំអោយឈ្លោះគ្នា

 

ថ្ងៃពុធ ២៣​តុលានេះ គឺ​ជា​ថ្ងៃ​គម្រប់​ខួប​២៨ឆ្នាំ​ នៃ​កិច្ចព្រមព្រៀង​ក្រុងប៉ារីស ដែល​ចុះ​កាល​ពី​ថ្ងៃទី​២៣ តុលា ១៩៩១ ដើម្បី​បញ្ចប់​សង្រ្គាមស៊ីវិល​ខ្មែរ ប្រធានបក្សយុវជនកម្ពុជាថា ២៣ តុលា ជាថ្ងៃដែលខ្មែរគ្រប់ភាគីរួបរួមគ្នាដើម្បីបញ្ចប់ជំលោះរវាងខ្មែរគ្រប់ភាគី​ ជាថ្ងៃមួយដែលដាស់សតិអោយអ្នកនយោបាយកំអោយឈ្លោះគ្នា។

ថ្លែងប្រាប់អង្គភាព fast news daily នៅព្រឹកថ្ងៃទី២៣ តុលានេះ លោកពេជ្រ ស្រស់​ ប្រធានបក្សយុវជនកម្ពុជា បានអោយដឹងថា ការពិតទៅ២៣ តុលា បើយើងនិយាយអោយស្រួលស្តាប់​ វាគ្រានតែជាកិច្ចព្រមព្រៀងមួយ ដែលស្ថានភាពនៅក្នុងឆ្នាំនោះវាតានតឹងដោយសារតែខ្មែរបានបែងចែកជា៤ភាគី ដល់ពេលបែងចែកច្រើនភាគី វាចាំបាច់ត្រូវមានអន្តរាគម ដើម្បីបញ្ចប់ជំលោះសង្គ្រាមរាំរ៉ៃ ។

លោកបន្ថែមថា ២៣ តុលា វាជាសញ្ញាមួយអោយកម្ពុជារួមរួមគ្នា​ មិនថាភាគីណានោះទេ យើងត្រូវរួមរួមគ្នាដើម្បីកសាងប្រទេស​ ហើយមិនប្រើអំពើហឹង្សា ដូចជាការមិនប្រើប្រាស់អាវុធ​ជាដើម ។ អញ្ចឹង២៣ តុលា ជាថ្ងៃមួយដែលដាស់សតិអោយអ្នកនយោបាយកំអោយឈ្លោះគ្នា​។

គួរ​​រំឭក​ផងដែរថា ​២៣ តុលា ១៩៩១ ជាថ្ងៃចុះកិច្ចព្រមព្រៀងជាច្រើនចំណុច ដើម្បីបញ្ចប់សង្រ្គាមនៅកម្ពុជា ដែលត្រូវបានគេហៅជាទូទៅថា កិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស។ ការចុះហត្ថលេខានេះ ត្រូវបានធ្វើឡើងរវាងភាគីខ្មែរ ៤ភាគីរួមមាន រួមមានក្រុមសម្តេចសីហនុនិយម ក្រុមអ្នកជាតិនិយមរបស់លោកតា សឺន សាន ក្រុមខ្មែរក្រហមរបស់ ប៉ុល ពត និងរដ្ឋកម្ពុជា របស់សម្តេចសម្តេច ជា ស៊ីម ហេង សំរិន និងសម្តេចតេជោ ហ៊ុន សែន ដោយមានប្រទេសបារាំង និងឥណ្ឌូនេស៊ីជាសហប្រធាន និងមានការដឹងឮពីប្រមុខការទូត នៃប្រទេសចំនួន ១៧ផ្សេងទៀត។

កិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះ មានគោលដៅសំខាន់ៗ បីយ៉ាងរួមមាន៖ ទី១. រៀបចំឲ្យមានសន្តិភាពឡើងវិញនៅប្រទេសកម្ពុជា តាមរយៈការអនុវត្តន៍បទឈប់បាញ់ និងការរំសាយអាវុធក្នុងជួរកងទ័ព នៃភាគីជម្លោះខ្មែរទាំង៤ ទី២. ចាក់គ្រឹះលទ្ធិប្រជាធិបតេយ្យក្នុងប្រទេសកម្ពុជា តាមរយៈការរៀបចំបោះឆ្នោតសភាធម្មនុញ្ញ និង ទី៣. ការពារអធិបតេយ្យ ឯករាជ្យ បូរណភាព និង ភាពពុំអាចរំលោភបំពានបានឡើយនូវទឹកដីអព្យាក្រឹតភាព និង ឯកភាពជាតិរបស់ប្រទេសកម្ពុជា។

កិច្ចព្រមព្រៀងសន្តិភាព ២៣ តុលា ១៩៩១ ត្រូវបានមតិជាច្រើនលើកឡើងខុសៗគ្នា ដោយមតិខ្លះ បានអះអាងថា កិច្ចព្រមព្រៀងនេះលេចវត្តមានឡើង ដោយសារតែការធ្លាក់ចុះ នៃឥទ្ធិពលសហភាពសូវៀត និងការរលាយរលត់នៃសង្រ្គាមត្រជាក់ ក៏ដូចជាការដកថយរបស់ប្រទេសជាបង្អែកភាគីជម្លោះរបស់ខ្មែរជាដើម ហើយក៏មានអ្នកនយោបាយខ្លះ ក៏ប្រឹងប្រែងបកស្រាយក្នុងរូបភាពផ្សេងៗ បំណងទាញផលចំណេញផ្នែកនយោបាយពីថ្ងៃទី២៣ តុលានេះ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open