សម្ដេច​តេ​ជោ​ ៖​ យើង​ត្រូវ​ចូលរួម​សំអាត​សំរាម​ដើម្បី​ទីក្រុង​ និង​ប្រទេស​ជាតិ​ស្អាត​ល្អ​

 

​ភ្នំពេញ​ ៖​ ថ្លែងក្នុងពិធី​ប្រគល់​សញ្ញាបត្រ​ដល់​និស្សិត​មក​ពី​ សាកលវិទ្យាល័យ​បៀ​ល​ប្រាយ​ នៅ​កោះ​ពេ​ជ្រ នៅ​ព្រឹក​ថ្ងៃ​ទី​២២​ ខែតុលា​ ឆ្នាំ​២០១៩​ នេះ សម្ដេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​មាន​ប្រសាសន៍​អំពាវ​អោយ​ពលរដ្ឋ​កម្ពុជា​គ្រប់​ទីកន្លែង​ទាំងអស់​ចូលរួម​សម្អាត​សំរាម​ ដើម្បី​អោយ​ប្រទេស​ជាតិ​មាន​សោភ័ណ​ភាព​ស្រស់​ស្អាត​ល្អ​ ជា​ពិសេស​នៅ​ក្នុង​ថ្ងៃ​បុណ្យ​ឯករាជ្យ​ជាតិ​ និង​ បុណ្យអុំទូក​ អកអំបុក​ និង​សំពះ​ព្រះ​ខែ​ (​ចាប់ពី​ថ្ងៃ​ទី​៩-១២​ វិច្ឆិកា​ ២០១៩)​។​

​នៅ​ក្នុង​ពិធីបុណ្យ​ឯករាជ្យ​ជាតិ​ និង​ពិធីបុណ្យ​អុំទូក​ខាង​មុខ​នេះ​ សម្តេច​តេ​ជោ​ ហ៊ុន​ សេន​ បាន​មាន​ប្រសាសន៍​សង្កត់ធ្ងន់​នៅ​ក្នុង​រាជធានី​ភ្នំពេញ​ គឺ​សុំ​អោយ​សាលាក្រុង​សហការ​ជាមួយ​ក្រុម​សមាគមយុវជន​ ដូច​ជា​យុវជន​មក​ពី​ក្រសួងបរិស្ថាន​,​ យុវជន​ស្រឡាញ់​សន្តិភាព​,​ យុវជន​មក​ពី​សហព័ន្ធ​យុវជន​ (​សស​យក​),​ យុវជន​ ២២​ និង​យុវជន​ក្រុម​ក្មេង​វត្ត​..​។​ល​។​ សម្តេច​តេ​ជោ​ក៏​បាន​មាន​ប្រសាសន៍​បញ្ជាក់​សារ​ជា​ថ្មី​ផង​ដែរ​ថា​ កាលពី​ពេល​ថ្មីៗ​នេះ​ មាន​ជនអនាមិក​ខិលខូច​ដែល​បាន​ផ្សាយ​រូបថត​មាន​សំរាម​នៅ​តាម​មាត់ទន្លេ​ យក​មក​ក្រ​ឡៃ​ថា​ជា​សារ​របស់​សម្តេច​ ដែល​អំពើ​នោះ​គឺជា​ការ​ភូត​កុហក់​បោកប្រាស់​ប្រជាពលរដ្ឋ​ទាំងស្រុង​។​

​ទន្ទឹម​នឹង​នេះ​ដែរ​ សម្តេច​តេ​ជោ​ ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​ បាន​អំពាវនាវ​ដល់​បងប្អូន​ប្រជាពលរដ្ឋ​ទូ​ទាំង​ប្រទេស​សូម​ចូលរួម​ទទួលខុសត្រូវ​ថែរក្សា​សម្អាត​ទីក្រុង​ និង​ប្រទេស​រស់នៅ​របស់​យើង​អោយ​មាន​អនាម័យ​ និង​បរិស្ថាន​ល្អ​ បើ​ហូប​អ្វី​ហើយ​ កុំ​បោះចោល​ថង់​ ឬ​បោះចោល​សំរាម​ពាស​វាល​ពាល​កាល​ ដែល​ធ្វើ​អោយ​ខូច​ណ្តា​ប់​ធ្នាប់​ និង​សោភ័ណ​ភាព​ទីក្រុង​ និង​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​សុខភាព​រស់នៅ​របស់​ពលរដ្ឋ​ ជា​ពិសេស​កុមារ​ដែល​ងាយ​រង​គ្រោះ​៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open