បង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានចំនួន៣៥ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន…
ភ្នំពេញ ៖ ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេសនៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ បានចំនួន៣៥ករណី ឃាត់ខ្លួនជនសង្ស័យ ចំនួន៦៧នាក់ (ស្រី០នាក់) ។
ក្នុងចំណោមជនសង្ស័យឃាត់ខ្លួនទាំង៦៧នាក់ មានមុខសញ្ញាជួញដូរគ្រឿងញៀន ចំនួន២០នាក់ និងអ្នកប្រើប្រាស់៤៧នាក់។
វត្ថុតាំងដែលចាប់សរុបក្នុងថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩ រួមមាន ៖ មេតំហ្វេតាមីន(ICE) ទម្ងន់ ២៣៥,៥៨ក្រាម និង៤កញ្ចប់តូច។
ការបង្ក្រាបគ្រឿងញៀននៅថ្ងៃនេះ រួមមាន ៖ មន្ទីរ៖ ជួញដូរ ៥ករណី ឃាត់ ៦នាក់ ប្រើប្រាស់ ១៦ករណី ឃាត់ ១៩នាក់ ចាប់យកice ៥១,២៤ក្រាម, បាត់ដំបង ៖ ជួញដូរ ១ករណី ឃាត់ ២នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ១០នាក់ ចាប់យកice ០,៤២ក្រាម, កំពង់ចាម ៖ ជួញដូរ ២ករណី ឃាត់ ៥នាក់ ប្រើប្រាស់ ០ករណី ឃាត់ ៩នាក់ ចាប់យកice ៤,៧៥ក្រាម, កំពត ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ១៧៩,១៧ក្រាម, កណ្ដាល ៖ អនុវត្តន៍ដីកា ១ ចាប់ ១នាក់, ស្វាយរៀង ៖ ជួញដូរ ១ករណី ឃាត់ ៤នាក់, ត្បូងឃ្មុំ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ចាប់យកice ៣កញ្ចប់តូច, រាជធានីភ្នំពេញ ៖ ជួញដូរ ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៩នាក់ ចាប់យកice ១កញ្ចប់តូច៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ