តុលាការខេត្តកំពត សម្រេចឃុំខ្លួនជនល្មើស៣ នាក់ដែលចាប់រំលោភបូកស្ដ្រី ជនជាតិបារាំង
កំពត ៖ ក្រោយការសាកសួរអស់ជាច្រើនថ្ងៃ ចៅក្រមស៊ើបសួរ នៃសាលាដំបូង ខេត្តកំពតលោក គាំ គង្គា បានសម្រេចឃុំខ្លួនជនល្មើស៣ នាក់ដែលធ្វើសកម្មភាពរំលោភបូកស្ដ្រី ជនជាតិបារាំង ម្នាក់បានសម្រេចក្រោមការចោទប្រកាន់ពីបទរំលោភសេពសន្ថវៈ។
ជនដៃដល់ ៣នាក់ ដែលពាក់ព័ន្ធករណីរំលោភបូកស្ដ្រី ជនជាតិបារាំងនៅក្រុងកំពតខេត្តកំពត ត្រូវកម្លាំងនគរបាលខេត្តកំពត តាមចាប់ខ្លួនបាន នៅ ថ្ងៃទី ១៥ និង ទី ១៦ ខែតុលាឆ្នាំ ២០១៩ក្រោយរត់ទៅលាក់ខ្លួន នៅលើភ្នំ បូកគោ។
ជនជាប់ចោទទាំង ៣នាក់ដែលតុលាការឃុំខ្លួនទី ៖ ១ / ឈ្មោះ សេង ស្រ៊ុន អាយុ ៣៧ ឆ្នាំ មាន ទីលំនៅ ភូមិ បឹងវែង ឃុំវាលរិញ ស្រុកព្រៃនប់ ខេត្ត ព្រះសីហនុ មុខរបរបើកឡានឈ្នួល។ ទី ២/ ឈ្មោះ ពុំ លី វី ហៅ ហ្វ៊ី អាយុ១៩ឆ្នាំ រស់នៅ ឃុំ និទាន ស្រុក បរសេដ្ឋ ខេត្តកំពង់ស្ពឺ មុខរបរកម្មករ ត ទឹកនៅលើ ភ្នំបូកគោ។ ទី៣ / ឈ្មោះ ង៉ែត នភា អាយុ ២៣ ឆ្នាំរស់នៅ ភូមិ ត្រពាំងលើក ឃុំក្រាំង ស្បូវ ស្រុកឈូកខេត្តកំពត មុខរបរ កម្មករតទឹកនៅលើភ្នំបូកគោ ។
កាលពីវេលាម៉ោង ៤ទៀបភ្លឺ ថ្ងៃទី ១១ ខែតុលា ឆ្នាំ ២០១៩ស្ដ្រីជនជាតិបារាំងម្នាក់ អាយុ៤៣ ឆ្នាំត្រូវបានមនុស្ស ៣នាក់ចាប់បង្ខំរុញចូលរថយន្តយកទៅចាប់រំលោភ បូកក្នុងឡាននៅតាម ផ្លូវចាក់បេតុង រួចចូលទៅក្នុងព្រៃស្ងាត់មួយកន្លែងនៅម្តុំឆ្នេរមាត់ព្រែកកំពតក្រុងកំពត។ ក្រោយរំលោភបានសម្រេចហើយពួកជនដៃដល់បានទម្លាក់ជនរងគ្រោះចោល ហើយពួកគេក៏ គេចខ្លួនបាត់អស់ទៅ៕