អាណិតណាស់! បុរសម្នាក់់​ នាំ​ប្រពន្ធ​និង​កូន​ទៅ​បេះ​ត្រកួន​នៅ​ប្រឡាយ​បឹង​ភ្លោះ​ លង់ទឹក​ស្លាប់​

​ខេត្តកណ្ដាល​ ៖​ បុរស​ម្នាក់​ នាំ​ប្រពន្ធ​និង​កូន​ទៅ​បេះ​ត្រកួន​នៅ​ប្រឡាយ​បឹង​ភ្លោះ​ បាន​លង់ទឹក​ស្លាប់​ កាលពី​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៩​និង​៣០​នាទី​ នៅ​ចំណុច​ក្នុង​ប្រឡាយ​បឹង​ភ្លោះ​ស្ថិត​ក្នុងភូមិ​តា​ព្រហ្ម​ ឃុំ​បឹង​ខ្យា​ង​ ស្រុក​កណ្តាល​ ។

ជន​រង​គ្រោះ​ឈ្មោះ​ សំ​ សែត​ ភេទ​ ប្រុស​ អាយុ​៥២​ឆ្នាំ​ រស់នៅ​ភូមិ​.​ឃុំ​កើតហេតុ​ខាងលើ​ មុខរបរ​ បេះ​ត្រ​គួ​ន​លក់​។​

​តាម​ការ​បំភ្លឺ​របស់​ប្រពន្ធ​ឈ្មោះ​ ភុ​ន​ ម៉ៅ​ បាន​ឲ្យ​ដឹង​ថា​ មុន​ពេល​កើតហេតុ​នៅ​ថ្ងៃ​ទី​១៧​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៩​និង​០០​នាទី​ ជន​រង​គ្រោះ​ បាន​នាំ​ប្រពន្ធ​និង​កូន​ទៅ​បេះ​ត្រកួន​នៅ​ប្រឡាយ​បឹង​ភ្លោះ​ ស្ថិត​ក្នុងភូមិ​ឃុំ​កើតហេតុ​ខាងលើ​ ពេល​បេះ​បាន​ពេញ​មួយ​ចានដែក​ ប្រពន្ធ​ក៏​ឲ្យ​ប្តី​យក​ទៅ​ដាក់​លើគោក​ក្រោម​ដើម​រាំង​ ហើយ​ប្រពន្ធ​និង​កូន​បេះ​បន្ត​ទៀត​ ដោយ​បាត់​ប្តី​យូរ​ ពេក​ប្រពន្ធ​និង​កូន​ឆ្ងល់​ក៏​ដើរ​រក​ប៉ុន្តែ​រក​មិនឃើញ​រួច​ក៏​ត្រឡប់​ទៅ​ផ្ទះ​វិញ​ លុះដល់​ថ្ងៃ​ទី​១៨​ ខែតុលា​ ឆ្នាំ​២០១៩​ វេលា​ម៉ោង​០៩​និង​៣០​ នាទី​ ប្រពន្ធ​ជន​រង​គ្រោះ​មិន​អស់ចិត្ត​ ក៏​បបួល​អ្នក​ភូមិ​ឲ្យ​ទៅ​ជួយ​រក​កន្លែង​បេះ​ត្រកួន​ម្តងទៀត​ ពេល​ទៅ​ដល់​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​លង់ទឹក​ស្លាប់​បាត់​ទៅ​ហើយ​ រួច​ក៏​បាន​រាយការណ៍​មក​សមត្ថកិច្ច​ ហើយ​សមត្ថកិច្ច​បាន​បង្កើត​គណៈកម្មកា​ពិនិត្យ​រួម​មាន​ ៖​ កម្លាំង​ជំនាញ​ស្រុក​ កម្លាំង​ប៉ុស្តិ៍​ អាជ្ញាធរ​មូលដ្ឋាន​ និង​គ្រូពេទ្យ​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ ធ្វើការ​ពិនិត្យ​ទៅ​លើ​សាកសព​ ៖​ ការ​សន្និដ្ឋាន​របស់​ជំនាញ​និង​គ្រូពេទ្យ​ ជន​រង​គ្រោះ​ពិតជា​បាន​ស្លាប់​ដោយសារ​ការ​លង់ទឹក​ពិតប្រាកដ​មែន​ ហើយ​ពុំ​មាន​ស្លាកស្នាម​អី្វ​គួរ​ឲ្យ​កត់សម្គាល់​ឡើយ​។​

​ក្រោយ​ពេល​ពិនិត្យ​រួច​បាន​ប្រគល់​សាកសព​ជូន​ក្រុម​គ្រួសារ​ដើម្បី​យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ ៕

ប្រភពដើម៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open