ធ្លាក់ចុះចំនួនជនរងគ្រោះ! គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩​ បាបានបង្កឲ្យមានមនុស្សស្លាប់២នាក់ និងរបួស….

ភ្នំពេញ ៖ គ្រោះថ្នាក់​ចរាចរណ៍​នៅ​ថ្ងៃទី​១៨ ខែតុលា ឆ្នាំ​២០១៩​នេះ បាន​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​២​នាក់​(​ស្រី​១​នាក់​) និង​បាន​បង្ក​ឲ្យ​មាន​អ្នករងរបួស​ធ្ងន់​-​ស្រាល ១២​នាក់​(​ស្រី​៦​នាក់​) ។​

​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូទាំងប្រទេស​ថ្ងៃនេះ បាន​បញ្ជាក់ថា គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់ និង​របួស​សរុប ចំនួន ១៤​នាក់ នៅ​ថ្ងៃទី​១៨ ខែតុលា​នេះ គឺ​កើតឡើង ដោយសារ​ហេតុការណ៍​ប៉ះទង្គិច ចំនួន ៨​លើក ។​

​សូមជម្រាបថា ក្នុង​រយៈពេល​១៨​ថ្ងៃ​នៃ​ខែតុលា​នេះ គ្រោះថ្នាក់​ចរាចរណ៍​បានសម្លាប់​មនុស្ស​សរុប ៧៥​នាក់ បង្ក​របួសធ្ងន់​-​ស្រាល ចំនួន ៣០៤​នាក់ ក្នុង​ហេតុការណ៍​កើតឡើង ១៦៣​លើក ៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds