ឃាត់ខ្លួនជនសង្ស័យ ករណករណីរំលោភសេពសន្ថវៈលើកុមារីម្នាក់
(កំពង់ឆ្នាំង)៖ នគរបាលស្រុកកំពង់ត្រឡាច ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈ កាលពីវេលាម៉ោង១១និង១៥នាទី ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៩ ស្ថិតនៅចំណុច ភូមិក្រាំងតាឯក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
នគរបាលស្រុកកំពង់ត្រឡាចបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ មាស ណេម ភេទប្រុស រស់នៅ ភូមិក្រាំងតាឯក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។ ចំណែកឯកុមារីដែលជាជនរងគ្រោះឈ្មោះ ភ ឆ ហ ភេទស្រី អាយុ១២ ឆ្នាំ រស់នៅ ភូមិក្រាំងតាឯក ឃុំពានី ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានសមត្ថកិច្ច ឃាត់ខ្លួននិងកសាងសំណុំរឿងបញ្ជូនទៅ ស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ