កងកម្លាំងអ៊ីរ៉ាក់ចាប់បានក្រុម​ISIS ដែលរត់គេចខ្លួនពីការប្រយុទ្ធគ្នារវាងកងទ័ពតួកគី និងឃើដ​

រដ្ឋមន្រ្តីការពារជាតិអ៊ីរ៉ាក់ លោក Najah Hassan Ali Shammari បាននិយាយនៅ​ថ្ងៃព្រហស្បតិ៍នេះថា អាជ្ញាធរអ៊ីរ៉ាក់ បានឃុំខ្លួនសមាជិកជាច្រើននៃក្រុមភេរវកម្ម Daesh(ISIS)ដែលបានរត់គេចខ្លួនចេញពីការប្រយុទ្ធគ្នារវាងកងទ័ពតួកគី និងឃើដ ក្នុងប្រទេសស៊ីរី។

នៅក្នុងសេចក្តីថ្លែងការណ៍មួយដែលដកស្រង់សម្តីដោយទីភ្នាក់ងារសារព័ត៌មាន INA បានរាយការណ៍ថា៖«សកម្មប្រយុទ្ធ ISISជាច្រើននាក់ ដែលបានរត់គេចខ្លួនចេញពីប្រទេសស៊ីរី ត្រូវបានចាប់ឃុំខ្លួននៅលើទឹកដីនៃប្រទេសអ៊ីរ៉ាក់»។ ប៉ុន្តែមិនមានសេចក្តីរាយការណ៍លម្អិតណាមួយត្រូវបានរាយការណ៍នោះទេ។

​បន្ថែមពីនេះ លោកShammari បាននិយាយថា អ្នកដែលបានឆ្លងដែនខុសច្បាប់ទៅក្នុងប្រទេសអ៊ីរ៉ាក់ នឹងត្រូវបានធ្វើទុក្ខបុកម្នេញហើយនិងសន្តិសុខតាមព្រំដែននឹងត្រូវបានជំរុញឲ្យមានភាពតានតឹង។

គួរជម្រាបថា ចាប់តាំងពីថ្ងៃទី ៩ ខែតុលាមក តួកគីបានធ្វើការ​វាយលុកប្រឆាំងនឹងក្រុមសកម្មប្រយុទ្ធ​​ឃើដ និងDaeshនៅភាគខាងជើងប្រទេសស៊ីរី ហើយការវាយលុកនេះបានបង្កឱ្យមានការព្រួយបារម្ភអំពីសន្តិសុខផ្សេងៗ​។

គួរកត់សម្គាល់ថា កាលពីថ្ងៃអាទិត្យ រដ្ឋបាលស្វយ័តឃើដ បានប្រកាសនៅស៊ីរី​ថា យ៉ាងហោចណាស់អ្នកទោស​៧៨៥ នាក់ដែលជាប់ទាក់ទងនឹងDaeshបានរត់គេចខ្លួនចេញពីពន្ធនាគារមួយនៅអៃអ៊ីសា​។

យ៉ាងណាមិញ ប្រធានាធិបតីតួកគី លោក Recep Tayyip Erdogan បាន​និយាយថា ការអះអាងអំពីការរត់គេចខ្លួនរបស់សមាជិក​Daesh ពីពន្ធនាគារមួយនៅអៃអ៊ីសា(Ayn Issa)​គឺជាព័ត៌មានមិនពិត៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds