ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់​ ករណី​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន

 

ខេត្តកំពង់ធំ​៖​ នគរបាល​ការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ សហ​ការណ៍​ជាមួយ​កម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​សណ្ដាន់​ ចុះ​បង្ក្រាប​មុខសញ្ញា​ ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​ញៀន​ នៅ​ចំណុច​ ភូមិ​លែង​ ឃុំ​ទំ​រីង​ ស្រុក​សណ្តាន់​ ខេត្តកំពង់ធំ​ ។​

​មន្ត្រី​នគរបាល​ស្រុក​សណ្តាន់​បាន​ឲ្យ​ដឹង​ថា​៖​ ជនសង្ស័យ​មាន​គ្នា​០២​នាក់​ ១/​ ឈ្មោះ​ ធឿ​ន​ ច​ន្ថា​ ភេទ​ ប្រុស​ អាយុ​ ២៨​ ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ ។​ ២/​ ឈ្មោះ​ រឹម​ ដក់​ ភេទ​ ប្រុស​ អាយុ​ ៣៣​ ឆ្នាំ​ មុខរបរ​ មិន​ពិតប្រាកដ​ ។​ ជនសង្ស័យ​ទាំង​ ០២​នាក់​ រស់នៅ​ ភូមិ​លែង​ ឃុំ​ទំ​រីង​ ស្រុក​សណ្តាន់​ ខេត្តកំពង់ធំ​ ។​

​វត្ថុ​តាង​រួម​មាន​៖​ ម្សៅ​ក្រាម​ព​ណ៍​ស​ ថ្លា​ សង្ស័យ​ជា​សារធាតុ​ញៀន​ខុសច្បាប់​ ចំនួន​ ២១​កញ្ចប់​ មាន​ទម្ងន់​ ៦៨​ក្រាម​ និង​ទូរស័ព្ទ​ដៃ​ចំនួន​ ០២​គ្រឿង​ ម៉ូតូ​ចំនួន​ ០១​គ្រឿង​ ជញ្ជីង​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​ ០១​គ្រឿង​ ឧបករណ៍​ប្រើប្រាស់​ ថ្នាំ​ញៀន​មួយ​ចំនួន​ទៀត​ ។​

​បច្ចុប្បន្ន​ជនសង្ស័យ​ និង​វត្ថុ​តាង​ត្រូវ​បាន​សមត្ថកិច្ច​បញ្ជូន​ខ្លួន​មក​កាន់​សាលាដំបូង​ខេត្តកំពង់ធំ​ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​ ៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds

Open