​បើកបរ​មាន​ល្បឿន​លឿន​ ពេលដពេលដែលមកដល់ផ្លូវបំបែកបុកគ្នារបួសធ្ងន់ម្នាក់

​ភ្នំពេញ​ ៖​ គ្រោះថ្នាក់​ចរាចរណ៍​រវាង​ម៉ូតូ​បុក​ម៉ូតូ​ បណ្តាល​ឲ្យ​រង​របួសធ្ងន់​ម្នាក់​ កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​ កាលពី​ថ្ងៃ​ទី​១៥​ ខែតុលា​ ឆ្នាំ​២០១៩​ នៅ​វេលា​ម៉ោង​៧​និង​២០​នាទី​ នៅ​ត្រង់​ចំណុច​មុខ​ផ្ទះ​លេខ​១៩៩E០​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ម៉ូតូ​ម៉ាក​ហុងដា​សេ​១០០​កូរ៉េ​ពណ៌​ក្រហម​ពាក់​ស្លាក​លេខ​ភ្នំពេញ​ 1AR8914​ បើកបរ​ដោយ​ឈ្មោះ​ ម៉ុ​ច​ មឿ​ន​ ភេទ​ប្រុស​ អាយុ​៣៨​ឆ្នាំ​ ស្នាក់​នៅ​ភូមិ​អំពិល​ ឃុំ​ក្រាំង​យ៉ូ​វ​ ស្រុក​ស្អាង​ ខេត្តកណ្តាល​ មុខរបរ​រត់​ម៉ូតូឌុប​ និង​ម៉ូតូ​ម៉ាក​ហុងដា​សេ​២៥​ពណ៌​ខ្មៅ​ ពាក់​ស្លាក​លេខ​ បន្ទាយ​មាន​ជ័យ​ 1P8797​ បើកបរ​ដោយ​ជន​មិន​ស្គាល់ឈ្មោះ​ដោយ​របួស​ត្រង់​ផ្ទៃមុខ​មិន​ទាន់​បាន​ផ្តល់​អា​ស័​យ​ដ្ឋា​ន​ (​បច្ចុប្បន្ន​សំរាក​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​កំពុង​ស្រាវជ្រាវ​រក​បងប្អូន​)​។​

​សម្ភារ​ខូចខាត​បណ្តាល​ឲ្យ​ម៉ូតូ​ខូច​ធ្ងន់​២​គ្រឿង​ និង​របួសធ្ងន់​មនុស្ស​ម្នាក់​ប្រុស​អ្នកបើកបរ​ទាំង​សងខាង​សំរាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​លោកសង្ឃ​៕

​លក្ខណ​បង្ក​ភាគី​ខាង​ម៉ូតូ​សេ​១២៥​បើកបរ​មាន​ល្បឿន​លឿន​ ពេល​ដែល​មក​ដល់​ផ្លូវបំបែក​ក៏​បាន​បុក​គ្នា​ បណ្តាល​ឲ្យ​មាន​អ្នក​របួសធ្ងន់​៕

ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds