កម្លាំងនគរបាលចំនួន២ខេត្តសហការគ្នាបង្ក្រាបជនសង្ស័យចំនួន៦នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀន !
(កំពង់ចាម)៖ ជនសង្ស័យចំនួន៦នាក់ ត្រូវបាកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀន សហការជាមួយកម្លាំងនគរបាលអធិការដ្ឋានស្រុកជើងព្រៃ ស្រុកបាធាយ និងសហការជាមួយកម្លាំងនគរបាលស្រុកមុខកំពូល នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ឃាត់ខ្លួនពាក់ព័ន្ធពីបទជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។ ប្រតិបត្តិការខាងលើបានធ្វើឡើងនៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៩ នៅភូមិត្រពាំងព្រះ ឃុំតាំងក្រាំង ស្រុកបាធាយ ខេត្តកំពង់ចាម ។
លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានឲ្យដឹងថាជនសង្ស័យទាំង៦នាក់នោះរួមមានៈ១-ឈ្មោះ ស្លាយ ម៉ាន ភេទប្រុស សញ្ជាតិខ្មែរឥស្លាម អាយុ២៨ឆ្នាំ រស់នៅភូមិ ជ្រោយមេត្រីលើ ឃុំឫស្សីជ្រោយ ស្រុកមុខកំពូល ខេត្តកណ្តាល។
២-ឈ្មោះ យ៉េន ផល្លី ភេទប្រុស សញ្ជាតិខ្មែរ អាយុ៤៧ឆ្នាំ រស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
៣- ឈ្មោះ ថុល ប៊ុនធឿន ភេទប្រុស សញ្ជាតិខ្មែរ អាយុ២៣ឆ្នាំ រស់នៅភូមិព្រែកថ្មី ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
៤-ឈ្មោះ ប៉ាន អេដែង ភេទប្រុស សញ្ជាតិខ្មែរ អាយុ២៩ឆ្នាំ រស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
៥-ឈ្មោះ ជិន ថាច ភេទស្រី សញ្ជាតិខ្មែរ អាយុ៤០ឆ្នាំ រស់នៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល
៦-ឈ្មោះ សុវណ្ណ ធារី ភេទប្រុស សញ្ជាតិខ្មែរអាយុ ២៨ឆ្នាំ រស់នៅភូមិ ព្រែកថ្មី ឃុំ ព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្តាល។
ដកហូតវត្ថុតាងរួមមានៈម្សៅក្រាមពណ៌ស សង្ស័យជាថ្នាំញៀនចំនួន១៧ កញ្ចប់(ធំ០២កញ្ចប់), ទូរស័ព្ទដៃចំនួន០៣គ្រឿង, ម៉ូតូចំនួន០២គ្រឿង(ម៉ូតូសន្តោងរឺម៉ក០១គ្រឿង), ជញ្ជីងអេឡិចត្រូនិចចំនួន០១គ្រឿង នឹងថង់វិចខ្ចប់មួយចំនួនធំ។
បច្ចុប្បន្នជនសង្ស័យទាំង៦នាក់ កំពុងឃាត់ខ្លួនបណ្តោះអាសន្ននៅស្នងការដ្ឋានដើម្បីសាកសួរយកចម្លើយនិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី ៕
ប្រភព៖ អគ្គស្នងការដ្ឋាននគរបាលជាតិ