លោក ពេជ្រ ស្រស់ បួងសួងដល់ព្រះបារមីព្រះបរមរតនកោដ្ឋ យាងជួយបន្ទន់ចិត្តអ្នកនយោបាយទាំងអស់ឲ្យបង្រួបបង្រួមជាតិខ្មែរជាធ្លុងមួយ

 

នៅថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៩នេះ ដែលជាថ្ងៃខួប៧ឆ្នាំ នៃការយាងសោយទីវង្គតព្រះបរមរតនកោដ្ឋ សម្តេចព្រះនរោត្ដម សីហនុ លោក ពេជ្រ ស្រស់ ប្រធានគណបក្សយុវជនកម្ពុជា សូមបួងសួងដល់ព្រះបារមីព្រះករុណាព្រះបាទសម្តេចព្រះនរោ​ត្តម សីហនុ យាងជួយបន្ទន់ចិត្តអ្នកនយោបាយទាំងអស់ឲ្យបង្រួបបង្រួមជាតិខ្មែរជាធ្លុងមួយ។

លោក ពេជ្រ ស្រស់ បានបង្ហោះសារក្នុង Facebook ទាំងស្រុងយ៉ាងដូច្នេះថា  ថ្ងៃនេះ ខួប ៧ឆ្នាំ នៃការយាងសោយព្រះទិ​​វង្គតរបស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តម សីហនុ ទូលបង្គំខ្ញុំ ពេជ្រ ស្រស់ សូមបួងសួងឧទ្ទិសបុណ្យ​កុសល​ថ្វាយដល់ព្រះវិញ្ញាណក្ខន្ធព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះបិតា ជាតិខ្មែរសូមស្តេចយាងបដិសន្ឋិក្នុងព្រះបរម
សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។

ប្រធាបក្សរូបនេះបន្ថែមថា ឆ្លៀតនាឱកាសនេះផងដែរ ទួលបង្គំជាខ្ញុំ ពេជ្រ ស្រស់ សូមបួងសួងដល់ព្រះបារមីព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ យាងជួយបន្ទន់ចិត្តអ្នកនយោបាយទាំងអស់ឲ្យបង្រួបបង្រួមជាតិខ្មែរជាធ្លុងមួយ និង សូម
ជួយបញ្ជៀសនូវសង្រ្គាមគ្រប់រូបភាពកុំឲ្យកើតមាននៅក្នុងប្រទេសកម្ពុជាផងចុះ ដើម្បីទុកឱកាសឲ្យប្រទេសកម្ពុជាមានឱកាសអភិវឌ្ឍន៏ខ្លួនកាន់តែរីកចំរើននិងប្រជានុរាស្រ្តរបស់ទ្រង់មាននូវសេចក្តីសុខជានិច្ចនិរន្តរ៍និងរីកចំរើនគ្រប់ក្រុមគ្រួសារ។

អត្ថបទ៖ សុខ លាភ

 

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds