ប៉ូលិសឥណ្ឌូនេស៊ីបានចាប់ខ្លួនស្ត្រីមេម៉ាយម្នាក់ ដែលបាននាំបុរស ៨ នាក់ទៅរួមភេទនៅក្រោយវិហារ

ឥណ្ឌូនេស៊ី៖ ប៉ូលិសឥណ្ឌូនេស៊ីបានចាប់ខ្លួនស្ត្រីអាយុ ២២ ឆ្នាំម្នាក់ ដែលបាននាំបុរសចំនួន ៨ នាក់ទៅរួមភេទនៅក្រោយវិហារ SURAU ដែលជាព្រះវិហារដ៏សំខាន់មួយរបស់ប្រជាជនកាន់សាសនាឥស្លាម។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុងTenggarong នៃប្រទេសឥណ្ឌូនេស៊ី។ ភ្លាមៗក្រោយការឃាត់ខ្លួនស្ត្រីដែលជាប្រធានបទគួរឲ្យចាប់អារម្មណ៍ខ្លាំងរបស់ក្រុមអាជ្ញាធរនោះបានប្រាប់ថា នាងត្រូវបានគេគំរាម និងបង្ខំឲ្យមករួមភេទនៅក្រោយព្រះវិហារមួយ​នេះ។ ​

សូមបញ្ជាក់ជូនថា តាមច្បាប់សាសនាឥស្លាមដែលប្រជាជនឥណ្ឌូនេស៊ីបានគោរពយ៉ាងខ្ជាប់ខ្ជួននោះ ការរួមភេទដោយមិនបានរៀបការមិនត្រូវបានគេអនុញ្ញាតឡើយ ហើយចំពោះសកម្មភាពរួមភេទនៅទីសាធារណៈ ឬទីកន្លែងសម្រាប់គេគោរពបែបសាសនានេះសោធក៏ជាសកម្មភាពខុសនឹងច្បាប់ប្រទេសផងដែរ។ ក្នុងហេតុការណ៍នេះ មនុស្សស្រីប្រុសទាំង ៩ នាក់ខាងលើនេះ​ត្រូវបានប៉ូលិសចាប់ខ្លួនដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់៕

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds