ខណះនេះ! ព្យុះយក្សកំណាច Typhoon កំពុងវាយប្រហារទីក្រុង Tokyo ប្រទេសជប៉ុនយ៉ាងសម្បើម
ជប៉ុន៖ បើយោងតាមបណ្តាញព័ត៏មានធំមួយនៅជប៉ុនបានចុះផ្សាយថា ព្យុះយក្សកំណាច Typhoon កំពុងវាយប្រហារទីក្រុង Tokyo ប្រទេសជប៉ុនយ៉ាងចាស់ដៃ ដែលបណ្តាលឲ្យក្រុមហ៊ុនអាកាសចរណ៏ធំៗទាំងអស់ទាំងក្នុងស្រុកនិងក្រៅស្រុកត្រូវបានផ្អាកដំណើរភ្លាមបណ្តាមពីការប្រកាសអាសន្នពីអាជ្ញាធរឧតុនិយមជប៉ុន និងរាល់ការធ្វើចរាចណ៏ទាំងអស់ត្រូវបានផ្អាកទាំងស្រុង។
អាជ្ញាធរឧតុនិយមជប៉ុនក៏បានព្រមានដែរថាព្យុះទីហ្វុងមួយនេះ អាចនឹងក្លាយជាព្យុះទីហ្វុងដ៏មានឥទ្ធិពលបំផុត ដែលនឹងវាយប្រហារលើទីក្រុងតូក្យូ គិតចាប់តាំងពីឆ្នាំ១៩៥៨ ដែលកាលណោះជប៉ុនពិតរងគ្រោះធ្ងន់ធ្ងរណាស់ ដោយសារព្យុះទីហ្វុងឈ្មោះអ៊ីដា (Ida) ព្រោះប្រជាជនសរុបចំនួន ១,២៦៩នាក់បានស្លាប់ និងបាត់ខ្លួន ខណៈផ្ទះសម្បែងជាង ១៦,០០០ខ្នងត្រូវបំផ្លាញ។
គួរបញ្ចាក់ផងដែរថាដោយសារតែឥទ្ធិពលព្យុះទីហ្វុង Hagibis អាជ្ញាធរបានលុបចោលការប្រកួតបាល់អោបពិភពលោក រួមទាំងការប្រកួតប្រណាំងរថយន្ដហោះ Formula One ដែលគ្រោងនឹងធ្វើឡើងនៅចុងសប្ដាហ៍នេះ។