តុលាការបង្គាប់ឲ្យចាប់ខ្លួនឈ្មោះ អតីតប្រធានប្រតិបត្តិ អតីតបក្សប្រឆាំង រាជធានីភ្នំពេញ

(ភ្នំពេញ)៖ បន្ទាប់ពីជនត្រូវចោទ ឈ្មោះ ទិត្យ សុផាត ភេទស្រី និងជនត្រូវចោទឈ្មោះ សេង សុខន ភេទស្រី ដែលបានសារភាពនៅចំពោះមុខចៅក្រមស៊ើបសួរថា ឈ្មោះ ម៉ន ផល្លា គឺជាមេខ្លោងបញ្ជាឲ្យពួកគេឃោសនា ញុះញង់ និងបញ្ចុះបញ្ចូលឲ្យពួកគេដើរបំផុសបំផុលប្រជាពលរដ្ឋខ្មែរឲ្យងើបបះបោរ ប៉ុនប៉ងធ្វើរដ្ឋប្រហារផ្ដួលរំលំរាជរដ្ឋាភិបាល។

នៅរសៀលថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៩នេះ អ្នកនាំពាក្យ នៃសាលាដំបូងរាជធានីភ្នំពេញ បានចេញសេចក្តីប្រកាសព័ត៌មានស្តីពី ការសម្រេចចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ជនត្រូវចោទឈ្មោះ ម៉ន ផល្លា អតីតប្រធានប្រតិបត្តិ អតីតគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ។

ចៅក្រមស៊ើបសួរ នៃសាលាដំបូងរាជធានីភ្នំពេញ បានចោទប្រកាន់លើឈ្មោះ ម៉ន ផល្លាភេទប្រុស អាយុ ៤៤ឆ្នាំ ពីបទ រួមគំនិតក្បត់ ក្នុងការរៀបចំផែនការផ្តួលធ្វើរដ្ឋប្រហាររំលំរាជរដ្ឋាភិបាលនៅក្នុងផែនការវិលត្រឡប់មកប្រទេសកម្ពុជាវិញរបស់ក្រុមឧទ្ទាម សម រង្ស៊ី នឹងបក្ខពួក នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខាងមុខ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds