មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង មិនបានរកឃើញសារធាតុគីមី ក្នុងបន្លែ ផ្លែឈើ មឹក បង្គា ភេសជ្ជៈ នៅផ្សាភូមិថ្មី

(កោះកុង)៖ នៅថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្តកោះកុង បានសហការជាមួយមន្ត្រីពាណិជ្ជកម្មអាជ្ញាធរស្រុកចុះត្រួតពិនិត្យទៅលើបន្លែ ផ្លែឈើ ត្រី មឹក បង្គា ភេសជ្ជៈ គ្រឿងឧបភោគបរិភោគ និងរាល់មុខទំនិញ ដែលអាជីវករដាក់តាំងលក់ក្នុងផ្សារ និងនៅលំនៅដ្ឋានក្នុងភូមិសាស្រ្តផ្សារភូមិថ្មីចាំយាម ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា ខេត្តកោះកុង ដោយផ្តោតសំខាន់ទៅលើបន្លែ ផ្លែឈើ ត្រីមឹក បង្គា និងភេសជ្ជៈគ្រឿងឧបរិភោគបរិភោគ ណាដែលហួសការបរិច្ឆេទថ្ងៃខែឆ្នាំផលិត។

ប្រធានសាខាកាំកុងត្រូលខេត្តកោះកុង លោក ហ៊ុយ ភារម្យ បានឲ្យដឹងថា ការចុះប្រតិបត្តិការនេះធ្វើឡើង ដោយផ្អែកទៅលើច្បាប់ស្តីពី ការគ្រប់គ្រងគុណភាពសុវត្ថិភាព ផលិតផលទំនិញ និងសេវានឹងកិច្ចសម្របសម្រួលពាណិជ្ជកម្ម តាមរយៈគ្រប់គ្រងហនិភ័យដែលការត្រួតពិនិត្យ លក្ខណៈរូបវ័ន្ត ត្រួតពិនិត្យលក្ខណៈទូទៅខាងក្រៅរបស់ម្ហូបអាហារ ទៅស្លាកសញ្ញាសំបក វេចខ្ចប់ការបរិច្ឆេទ កំប៉ុងកំពិតប៉ោងរលួយ។ល។ និងត្រួតពិនិត្យគុណភាពភាព អនុលោមដោយធ្វើការវិភាគ ជាបឋមទៅផលិតផលទំនិញដោយប្រើ Test kit ដើម្បីស្វែងរកសារធាតុគីមី ដែលហាមឃាត់ ដូចជា ប៉ូរ៉ាក់ និងហ្វ័រម៉ាលីនជាដើម ក្នុងករណីមានការសង្ស័យ ត្រូវយកគំរូបញ្ជូនទៅវិភាគបន្តនៅមន្ទីរពិសោធន៍របស់អគ្គនាយដ្ឋានកាំកុងត្រូល ដើម្បីកំណត់រកហានិភ័យ។

ជាលទ្ធផល មន្ត្រីសាខាកាំកុងត្រូល មិនបានរកឃើញសារធាតុគីមី ក្នុងបន្លែ ផ្លែឈើ មឹក បង្គា ភេសជ្ជៈ និងគ្រឿងឧបរិភោគ និងហួសកាលបរិច្ឆេទនោះឡើយ ព្រោះអាជីវករ និងប្រជាពលរដ្ឋ មានការយល់ដឹងច្រើន ពីព្រោះមន្ត្រីជំនាញបានធ្វើការផ្សព្វផ្សាយបន្ថែម ដល់អាជីវករឲ្យចេះមើលរាល់មុខទំនិញ មុននឹងយកចូលមកលក់ ហើយណែនាំបើរបស់ណាមានការសង្ស័យ ឬជិតផុតកំណត់ថ្ងៃខៃឆ្នាំផលិតកុំទិញយកមកលក់ឲ្យសោះវាអាចប៉ះពាល់ដល់សុខភាពអ្នកទិញយកមកបរិភោគ៕

អត្ថបទ៖ សុខ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds