លោកអ៊ុំ សំអាន ថា លោក ហ៊ុន សែន បានសុីញ៉េកាត់កោះត្រល់ និងកោះក្រចកសេះអោយទៅយួន

 

ភ្នំពេញ៖ បន្ទាប់ពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងនាយករដ្ឋមន្រ្តីវៀតណាម លោក ង្វៀន ស៊ុនហ្វុក នៅព្រឹកថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៩នេះ បានអញ្ជើញធ្វើសន្និសីទសារព័ត៌មានរួមគ្នា ស្តីពីបញ្ហាព្រំដែន និងពិធីចុះហត្ថលេខាជាផ្លូវការលើសន្ធិសញ្ញាបំពេញបន្ថែម លើសន្ធិសញ្ញាកំណត់ព្រំដែនរដ្ឋឆ្នាំ១៩៨៥ និងសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ អតីតមន្ត្រីបក្សប្រឆាំងបានចេញប្រតិកម្មចំពោះការចុះហត្ថលេខានេះ​។

លោកអ៊ុំ សំអាន អតីតអ្នកតំណាងរាស្ត្របក្សប្រឆាំង នឹងជាអ្នកធ្លាប់ជាប់ឃុំឃាំងដោយសារការលើកឡើងពីបញ្ហាព្រំដែន បានលើកឡើងថា លោក ហ៊ុន សែន បានសុីញ៉េកាត់កោះត្រល់ និងកោះក្រចកសេះ ព្រមទាំងកាត់ដែនទឹកកម្ពុជា ចំនួន៣០ ០០០ គីឡូម៉ែត្រការ៉េ អោយទៅយួន និង ដាក់ទឹកសមុទ្រកម្ពុជារួមជាមួយយួន មានន័យថាយួនក៏អាចនេសាទនិងធ្វើអាជីកម្មបានក្នុងតំបន់នោះ (តំបន់ទឹកប្រវត្តិសាស្រ្ត ) ចំនួន១០ ០០០ គីឡូម៉ែត្រការ៉េ នៅឆ្នាំ១៩៨២ ដែលកាលនោះគាត់ជារដ្ឋមន្រ្តីការបរទេស នៃរដ្ឋាភិបាលខុសច្បាប់ ដែលលើកបន្តុបដោយវៀតណាម (សម័យវៀតណាមគ្រប់គ្រងកម្ពុជា) បានសុីញ៉េជាមួយលោក ង្វៀង កូថាច់ រដ្ឋមន្រ្តីការបរទេសវៀតណាម ។

លោកបន្ថែមថា តាមសន្ធិសញ្ញាដែនទឹកឆ្នាំ ១៩៨២ នេះ កិច្ចព្រមព្រៀងវៀតណាម-ថៃ ឆ្នាំ១៩៩៧ ថៃបានយកដែនទឹកកម្ពុជា ចំនួន ៣០ ០០០ គីឡូម៉ែត្រការ៉េ ហើយលោក ហ៊ុន សែន បានតវ៉ារឿងនេះជាមួយថៃក្នុងឆ្នាំ១៩៩៧ នោះដែរ ប៉ុន្តែថៃអោយលោក ហ៊ុន សែន មើលសន្ធិសញ្ញាដែនទឹកឆ្នាំ១៩៨២។ កំណត់សំគាល់: លោក ហ៊ុន សែន បានដូរការសុីញ៉េរបស់គាត់ សព្វថ្ងៃនេះ៕
អត្ថបទ៖ សុ លាភ

អត្ថបទដែលជាប់ទាក់ទង

This will close in 5 seconds